ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខ​សោភា ចែក​ផ្លូវ​គ្នា​ជាមួយ ខេ​ម​

​មុន​នេះ​ដែរ គេហទំព័រ ដំណឹង ក៏​បាន​ចុះផ្សាយ​រឿង​ពាក់ព័ន្ធ​នឹង កញ្ញា មាស សុខ​សោភា ដែល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ថោ​ន ម្តង​ទៅ​ហើយ រឿង សម្លៀក​បំពាក់​ដែល​ចំលង​ស្ទីល​ពី Selena Gomez ចូលរួម​ក្នុង​កម្មវិធី​អាណាចក្រ​តារា​។​

​ថ្មីៗ​នេះដែរ ស្រាប់តែ​ផ្ទុះ​ព័ត៌មាន​ថ្មី ផ្សេង​មួយទៀត ថា ” មាស សុខ​សោភា បាន​ចែក​ផ្លូវ​ជាមួយនឹង ខេ​ម “​។ ទន្ទឹម​នឹង​ព័ត៌មាន​នេះ បាន​ធ្វើឲ្យ​អ្នក​ស្នេហា និង​ចូលចិត្ត​តាមដាន​វិស័យ សិល្បៈ​កម្សាន្ត បាន​ខ្សឹបខ្សៀវ​គ្នា ពី​មាត់​មួយ ទៅ​មាត់​មួយ​ថា តើ មាស សុខ​សោភា លួច​បង្កាត់ភ្លើង​ស្នេហា ជាមួយនឹង ខេ​ម ពេលណា ហេតុ​អ្វី​ពូកគេ​មិនដឹង​? បើ​មុន​នេះ មាន​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន ត្រឹមតែ​ចុះ​ផ្សាយ​ថា ខេ​ម មាន​ស្នេហា​ជាមួយនឹង​ក្រមុំ​ជាយ​ដែន​ភាគ​ខាងលិច ។​

​បើ​យើង​ក្រឡេកមើល និង​រិះគន់ ឲ្យបាន​ច្បាស់ គឺ​មាស សុខ​សោភា មាន​គូ​អ​នា​គត់​រួចរាល់​ហើយ ចំណែក​ខេ​ម ល្បី​ថា បង្កាត់ភ្លើង​ស្នេហា​ជាមួយនឹង​ក្រមុំ​ជាយ​ដែន ចុះ​ហេតុអ្វី​ព័ត៌មាន​ខាងលើ​កើតឡើង​?
​ជាក់​ច្បាស់​ណាស់ ប្រភព​ព័ត៌មាន​កៀកកើយ និង​តារា​ចម្រៀង​ពីរ​ដួង​នេះ​បានឲ្យដឹងថា ខេ​ម និង​មាស សុខ​សោភា គេ​ឃើញ ស្ថិត​នៅលើ​គ្រែ​តែមួយ ជាមួយនឹង​គ្នា ដើម្បី​ជជែក​វែកញែក​ដោះស្រាយ បញ្ហា​ស្នេហា ដែល​មិន​សមចិត្ត​នោះ​។ មាស សុខ​សោភា ដឹងថា ស្នេហា​របស់​ខ្លួន​ជាមួយ​នឹង ខេ​ម មិន​អាច​នៅ​បានយូរ ដូច្នេះហើយ​ទើប​នាង​សម្រេច​ចិត្ត​ចង់​ណែនាំ​នារី​ម្នាក់​ថ្មី​ឲ្យ ខេ​ម ស្គាល់ ដើម្បី​បន្លំ​ការឈឺចាប់ ប៉ុន្តែ ខេ​ម បាន​បដិសេធ​មិន​ព្រម ព្រោះ ខេ​ម បាន​យល់​ច្បាស់​ថា ខ្លួន​មិន​អាច​រស់​ដោយ​គ្មាន មាស សុខ​សោភា​ឡើយ ជាពិសេស​គឺ​មិន​ចង់​ឲ្យ​នារី​ថ្មី​ម្នាក់​នោះ នាង​មាន​ការឈឺចាប់​ផងដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​បទ​ចម្រៀង​មនោសញ្ចេតនា​ដ៏​កម្សត់​ជាងគេ​ប្រចាំ​សប្ដាហ៍​នេះ​តែប៉ុណ្ណោះ ក្រោម​ចំណងជើង​ថា​“​ចង់រ​ក​ស្រី​ម្នាក់​ដែល​ល្អ​ឲ្យ​បង​” ៕

Cam1

​ទស្សនា​បទ​ចម្រៀង​ខាងក្រោម​ទាំងអស់គ្នា​៖

មតិយោបល់