ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ទទួលយករឿងអាស្រូវគូស្នេហ៍

ខុសពីតារាស្រីមួយចំនួនដែលទទួលយកមិនបាននៅពេលមានការលេចឮថាបុរសដែលខ្លួនស្រលាញ់ ត្រូវគេនិយាយថាធ្លាប់មានទំនាក់ទំនងជាមួយប្រុស សម្រាប់តារាចម្រៀងហង្សមាស អ្នកនាងពេជ្រ សោភា ឯណាវិញ បែរជាប្រកាសថាបើលោកឆឹម សក្កដា ពិតជាដូចអ្វីដែលគេបង្ខូចឈ្មោះ ក៏ខ្លួនទទួលយក។ អ្នកនាងបានលើកឡើងថាអតីតកាលគឺជាអតីតកាល ហើយអ្នកនាងមិនខ្វល់នោះទេ សំខាន់អោយតែបច្ចុប្បន្នអ្នកនាងពេញចិត្ត។

អ្នកនាងនិយាយថាក្រោយពេលប្រកាសស្នេហ៍ជាមួយលោកឆឹម សក្កដា ស្ថានភាពស្នេហារបស់នាងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយការចាប់អារម្មណ៍ដែលបានលើកឡើងចុងក្រោយ គឺការបង្ខូចថាដៃគូថ្មីដែលនាងជ្រើសរើស ជាបុរសដែលធ្លាប់ពាក់ព័ន្ធជាមួយមនុស្សប្រុស ដែលមនុស្សស្រីភាគច្រើនមិនទទួលយក។

អ្នកនាងលើកឡើងបែបនេះ បន្ទាប់ពីមានសារព័ត៌មានមួយបានស្រង់សម្ដីតារាសិល្បៈ ហើយបានសរសេរថាលោកឆឹម សក្កដា ចូលចិត្តសេពគប់តែជាមួយតារាប្រុស និងមានស្នេហាជាមួយបុរសហើយប្រឹងតោងកាលីបរបស់នាងតាមរយៈការបង្កើតចំណងស្នេហ៍ក្លែង និងថានាងជាអ្នកចូលរួមសហការព្រោះតែចង់អោយមានការចុះផ្សាយបានចំណេញប្រជាប្រិយភាពទៅវិញទៅមក។ ពេជ្រ សោភា បញ្ជាក់ថានាងមិនចង់ល្បីឈ្មោះព្រោះតែការបង្កើតចំណងស្នេហ៍ក្លែងក្លាយនោះទេ តែនាងថានោះជាការមើលចិត្តមើលថ្លើមចំពោះគ្នា ដើម្បីឈានដល់ចំណងស្នេហ៍ពិតប្រាកដ។

នាងថាទំនាក់ទំនងរបស់ខ្លួនគ្រួសារចាស់ទុំទាំងសងខាងបានដឹង ហើយបើនោះគឺជាការបន្លំភ្នែកមែន នោះនាងមិនប្រឹងវិនិយោគនោះទេ ដើម្បីកុំអោយស្អុយឈ្មោះនៅពេលបែករឿង។ នាងចាត់ទុកថា ក្រុមអ្នកចោទចំពោះលោកឆឹម សក្កដា គឺជាតារាសិល្បៈមួយក្រុមតូច ដែលចាប់អារម្មណ៍ជ្រុលលើស្នេហារបស់ខ្លួន និងមិនចង់អោយការស្វែងយល់ចិត្តគ្នារវាងនាង និងដៃគូ។ យ៉ាងណាមិញ អ្នកនាងថាបើអ្វីដែលគេទម្លាយចេញ ឆ្លុះបញ្ចាំងពីអតីតកាលរបស់លោកឆឹម សក្កដា ក៏អ្នកនាងពេញចិត្តទទួលយក។

អ្នកនាងថាមនុស្សគ្រប់រូបគ្មានអ្នកណាមិនធ្លាប់មានរឿងមិនល្អនោះទេ ដោយអ្នកនាងបានចាត់ទុកថាស្ថានភាពមិនល្អទាំងនោះបណ្ដាលមកពីមានមូលហេតុនោះផង។ អ្នកនាងថាពេញចិត្តទទួលយកស្ថានភាពរបស់គូស្នេហ៍ មិនថាអតីតកាលដូច ឬមិនដូចអ្វីដែកគេបានបង្ខូច។ អ្នកនាងនៅតែប្រកាន់ជំហរពង្រីកទំនាក់ទំនងស្នេហាជាមួយតារាប្រុសរូបនេះ បើទោះជាអតីតរបស់លោកបែណា ឬបែបណី។ ឆ្លើយតបនឹងការលើកឡើងរបស់ពេជ្រ សោភា ក៏ស្របគ្នានឹងការប្រកែករបស់លោក ឆឹម សក្កដា ផងដែរ។ លោកថាខ្លួនចង់រកមនុស្សដែលគេចោទថាខ្លួនពាក់ព័ន្ធ និងថាអ្នកចោទថាលោកមានទំនាក់ទំនងជាមួយប្រុសគឺជាការបង្ខូចឈ្មោះដែលលោកមានបំណងវែកមុខ។
ខាងក្រោមនេះជាបទសម្ភាសន៍របស់ពេជ្រ សោភា ជុំវិញការមិនខ្វល់ចំពោះអតីតកាលរបស់លោក ឆឹម សក្កដា ៖
https://www.youtube.com/watch?v=yhrDveF67DM&feature=youtu.be

មតិយោបល់