ភ្នំពេញៈ ដើម្បីសម្រួលដល់ការផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ឬដៃគូអាជីវកម្ម ហត្ថាកសិករ បានផ្ដល់ឱកាសអតិថិជន ក្នុងការវេរលុយដោយមិនគិតកម្រៃជើងសារ។ អតិថិជនអាចវេរលុយបាននៅតាមការិយាល័យហត្ថាកសិករ ឬតាមរយៈធនាគារចល័ត និងម៉ាស៊ីនអេធីអឹម ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ។
តំណាងរបស់ហត្ថាកសិករ លីមីតធីត ឲ្យដឹងថា លោកអ្នកបើកគណនីបញ្ញើសន្សំសំចៃ នៅហត្ថាកសិករ ឥឡូវនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន សម្រាប់ការធ្វើប្រតិបត្តិការសាច់ប្រាក់ និងវត្ថុអនុស្សាវរីយ៍ភ្លាមៗ។ លើសពីនេះ អតិថិជននឹងទទួលបានការផ្ទរប្រាក់មិនគិតថ្លៃទៅកាន់ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ និងដៃគូអាជីវកម្មបានយ៉ាងងាយស្រួល ជាមួយការិយាល័យហត្ថាកសិករទាំង១៥៣សាខា ឬតាមរយៈសេវាធនាគារចល័ត និងម៉ាស៊ីនអេធីអឹម ដែលជាបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ ដែលគ្របដណ្តប់នៅទូទាំងផ្ទៃប្រទេសកម្ពុជា។ វេរប្រាក់រហ័ស វេរបានគ្រប់ពេលវេលា គ្រប់ទីកន្លែង… វេរពេលយប់ក៏បានដែរ។
បើតាមតំណាងដដែលបញ្ជាក់ឲ្យដឹងថា លក្ខខណ្ឌក្នុងការផ្ទេរប្រាក់ រួមមាន -អតិថិជនទទួលបានការផ្ទេរដោយឥតគិតថ្លៃរហូតដល់ ១.០០០ដុល្លារ ឬ ៤.០០០.០០០រៀល ឬ ៤០.០០០បាត និងបានតែមួយប្រតិបត្តិការប៉ុណ្ណោះក្នុងមួយថ្ងៃ។ សម្រាប់ការផ្ទេរប្រាក់ទាំងឡាយណាដែលខុសពីការកំណត់នេះ ហត្ថាកសិករ នឹងគិតកម្រៃសេវាផ្ទេរប្រាក់ទៅតាមគោលការណ៍សេវាផ្ទេរប្រាក់ ដែលមានសុពលភាព។ -អតិថិជនអាចជ្រើសរើសធ្វើការផ្ទេរប្រាក់តាមរយៈបញ្ជរបេឡា ឬតាមសេវាធនាគារចល័ត ឬសេវាអេធីអឹមរបស់ហត្ថាកសិករ -អតិថិជនចាស់ ឬថ្មី ដែលមានគណនីសន្សំសំចៃនៅហត្ថាកសិករ អាចនឹងទទួលបានការផ្តល់ជូននេះ -អតិថិជនជានីតិបុគ្គល និងជាបុគ្គលិកហត្ថកសិករ មិនអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីនេះទេ និងលក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។
គួរបញ្ជាក់ថា ការផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត មានរយៈពេលបីខែប៉ុណ្ណោះ ឬរហូតដល់រង្វាន់អស់ពីស្តុក។ ប្រញាប់បើកគណនីបញ្ញើសន្សំនៅហត្ថាកសិករឥលូវនេះ ដើម្បីទទួលបានការផ្តល់ជូនខាងលើ។ ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទ ០២៣ ៩៩៩ ២៦៦ ឬមកកាន់ការិយាល័យហត្ថាកសិករ ដែលនៅជិតលោកអ្នកបំផុត។ ហត្ថាកសិករ កាន់តែទុកចិត្ត កាន់តែចម្រើន៕
មតិយោបល់