រឿងភាគកូរ៉េបានមកដល់ពិភពក្រឡាប់ចក្រហើយ នេះជារឿងភាគដំបូងបង្អស់ របស់ប្រទេសកូរ៉េ ដែលបង្ហាញពីការស្រលាញ់ភេទដូចគ្នា គឺប្រុសនិងប្រុស ព្រោះដោយសារភាពឯកាបានធ្វើឲ្យបុរសពីរនាក់បានជួបគ្នា ដែលមិនធ្លាប់មានឡើយនៅក្នុងប្រទេសកូរ៉េ ដែលរឿងនេះជាវណ្ណកម្មថ្មី របស់ស្ថានីយន៍ទូរទស្សន៍ Tv N ដែលសម្ដែងដោយតួឯកប្រុស ក្នុងរឿង Train to Busan ។
ក្នុងរឿងភាគ Goblin បានបញ្ចាំងមកដល់ឈុតថ្មីនេះ បានធ្វើឲ្យអ្នកគាំទ្រមានការរំជើបរំជួលយ៉ាងខ្លាំង ព្រោះតារាឯកប្រុសសម្ដែងដោយ Gong Yoo ល្បីខ្លាំងបំផុតក្នុងរឿង Train to Busan ត្រូវបានមកប៉ះជាមួយ Lee Dong Wook សម្ដែងជាតួប្រុសបេះដូងស្រី វាពិតជាធ្វើឲ្យនារីៗមួយចំនួនភ្ញាក់អារម្មណ៍ និងមានការសោកស្ដាយយ៉ាងខ្លាំង ព្រោះថាអ្នកដឹកនាំរឿង បានធ្វើឲ្យស្នេហ៍អ្នកទាំងពីរ មានភាពរ៉ូមែនទិចមែនទែន ។
គួរបញ្ជាក់ផងដែរថា បើតាមសម្ដីពិតរបស់ Gong Yoo ថាលោកគ្រាន់តែសម្ដែង នឹង បានបទពិសោធន៍ថ្មីច្រើនតែប៉ុណ្ណោះ ចំពោះរឿងនេះ តែលោករំភើបចំពោះការងារមួយនេះ នឹងចង់ចាំមិនភ្លេចពីអនុស្សាវរីយ៍ លើកនេះឡើយ វាអាចពិតឬទេចំពោះមតិហ្វេនៗដែលបានចោទប្រកាន់លោក ? ព្រោះបើតាមដឹងចាប់តាំងពីចាប់កំណើត ក្នុងពិភពសិល្បៈ Gong Yoo នៅមានមិត្តស្រីច្រើននាក់ដែរ ៕
ប្រភព៖ tvcast.naver.com, kcon.tv, Goblin
មតិយោបល់