គេហទំព័រ Meekao បានចេញផ្សាយពីអត្ថបទចម្លែកមួយបានកើតឡើងនៅប៉ែកខាង អឺរ៉ុប បាននិយាយថា វាពិតជារឿងចម្លែកណាស់ ដែលគូស្នេហ៍មួយគូមានក្ដីស្រលាញ់ចំពោះសត្វសុនខអស់ពីបេះដូង នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ គូស្នេហ៍មួយគូនេះបានជ្រើសរើសសុនខជា អ្នកកំដរទាំងខាងស្រី ខាងប្រុស ។
កូនកំលោះ លោក James Garvin និង កូនក្រមុំ Kelly O’connell បានធ្វើឲ្យភ្ញៀវកិត្តិយសគ្រប់រូបមានការភ្ញាក់ផ្អើល នៅពេលពួកគេបានឃើញកូនក្រមុំ កូនកំលោះ ដើរបណ្ដើរគ្នាចូលក្នុងពិធីអមដោយអ្នកកំដរ ជាសុនខដូច្នេះ។
ចំពោះ Kelly ជាកូនក្រមុំ នាងបាននិយាយទាំងសម្រក់ទឹកភ្នែកថា ” មិត្តដែលល្អបំផុតរបស់នាងក្នុងមួយជីវិតនេះគឺ Charlie Bear សុនខដែលមានព័ណ៌ខ្មៅ គេមានអាយុ១៥ឆ្នាំហើយ គេមានជំងឺប្រចាំកាយជាពិសេសជំងឺពាក់ព័ន្ធជាមួយខួរក្បាល ដូច្នេះហើយទើបពេលវេលាដ៏សំខាន់មួយនេះ នាងខ្ញុំមិនអាចបោះបង់គេចោលបានទេ ហើយគេមានប្អូនស្រីមួយឈ្មោះ Katie Lloyd បានមកចូលរួមជាមួយគ្នាដែរ” ។
នេះជារឿងមួយដ៏ចម្លែក ហើយក៏ជារឿងរំភើបមួយដែលម្ចាស់សុនខបានផ្ដល់ក្ដីស្រលាញ់ពិតនៅវេលាចុងក្រោយ ដល់សត្វដែលខ្លួនស្រលាញ់ថែរក្សា បើទោះបីសត្វរបស់ខ្លួនមិនមានអាយុអាចរស់នៅជាមួយម្ចាស់បានយូរអង្វែងយ៉ាងនេះក្ដី៕
អេបិល
មតិយោបល់