ព័ត៌មានសិល្បៈ និងកម្សាន្ត

UFO ហោះចូលបរិយាកាសផែនដី

អាម៉េរិកៈ យោងតាមគេហទំព័រ technobuffalo ដែលចុះផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ បានបង្ហាញវីដេអូឃ្លិបមួយ និយាយអំពី UFO ហោះចូលទៅក្នុងបរិយាកាសផែនដី ។
ការផ្សាយផ្ទាល់ក្នុងអំឡុងពេលចុងក្រោយនេះ ពីស្ថានីយ៍អវកាសអន្តរជាតិ International Space Station (ISS) ដែលបង្ហាញពីចំណុចតូចមួយ បានហោះចូលទៅក្នុងបរិយាកាសផែនដី។
បើទោះបីជាមានការអះអាងថា នោះជា មនុស្សភពផ្កាយ ជិះថាស់ហោះ UFO ប៉ុន្តែអង្គការណាសា បាននិយាយថា គេមិនដែលឃើញ UFO នោះទេ សូម្បីតែ១ ដែលជាចំណុចកំពុងពេញនិយមនេះ។
ខាងណាសា ក៏បានពន្យល់ថា ពួកគេមិនអាចធ្វើការត្រួតពិនិត្យលើសញ្ញានោះ ឲ្យប្រាកដនៅឡើយនោះទេ។ ម្យ៉ាវិញទៀត កំទេចដែលហោះតូចនោះ អាចជាកំទេចកំទីនៃបំបែកផ្សេងៗ ក្នុងអវកាស ក៏ថាបានដែរ ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

 

UFO

មតិយោបល់