ព័ត៌មានជាតិ

អនិច្ចា! ក្មេងស្រីអាយុ៧ឆ្នាំ ត្រូវជនល្មោភកាមរំលោភបានសម្រេច១២ដង

ស្វាយរៀងៈ គួរឲ្យអន្ចិចាក្មេងស្រីអាយុ៧ឆ្នាំរស់នៅក្នុងគ្រួសារក្រីក្រ ត្រូវជនល្មោភកាមវ័យចំណាស់ម្នាក់ ចាប់រំលោភបានសម្រេចរហូតដល់ទៅ១២ដង ទើបបែកការណ៍ដល់ម្តាយ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។

ក្មេងស្រីរងគ្រោះឈ្មោះ ឆ ច ន អាយុ៧ឆ្នាំ រស់នៅក្នុងគ្រួសារក្រីក្រ ក្នុងក្រុងស្វាយរៀង បានរៀបរាប់ទាំងដៃព្យូរសេរ៉ូម ដោយឈឺចុកចាប់ពេញខ្លួនបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៧និង៣០យប់ថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៦ ពូធឿន (ជនល្មើស) ខណៈឪពុកយកម្ដាយត្រឡប់មកពីធ្វើរោងចក្រ ហើយឃើញក្មេងស្រីរងគ្រោះនៅម្នាក់ឯង ជនល្មើសបានចូលមកក្នុងផ្ទះ រួចចាប់សម្រាតខោលីអូ ហើយធ្វើសកម្មភាពរំលោភរហូតបានសំរេច។

ក្មេងស្រីរងគ្រោះបានបន្តទៀតថា រាល់ពេលពូធឿនរំលាភម្តងៗ តែងគំរាមមិនឲ្យប្រាប់អ្នកណាឡើយ ពិសេសឪពុកម្តាយបើហ៊ានប្រាប់គាត់ និងសម្លាប់ចោល ព្រោះពូធឿននេះដាក់កាំបិតស្នៀតសៀតចង្កេះរហូត និងឲ្យលុយរូបនាង(ក្មេងស្រីរងគ្រោះ) ជាការបំបិតមាត់។

បើតាមការបញ្ជាក់ពីក្មេងស្រីរងគ្រោះបានឲ្យដឹងថា ជនល្មើសឈ្មោះ ធឿន នេះបានចាប់រំលាភនាងចំនួន១២ដង ដោយចាំខែថ្ងៃទេ ដោយសារមានការឈឺប្រដាប់ភេទខ្លាំងពេក ទើបដាច់ចិត្តនិយាយប្រាប់ម្តាយតែម្តង។

តាមឪពុកក្មេងស្រីរងគ្រោះឈ្មោះ ឃឹម សោភា អាយុ៣៦ឆ្នាំ បានឲ្យដឹងថា ជនល្មើសឈ្មោះ ពេជ្យ សាធឿន អាយុ៤៩ឆ្នាំ មានមុខរបរជាជាងគំនូរជាអ្នកភូមិផងរបងជាមួយគ្នាមិននឹកស្មានសោះថា ហ៊ានធ្វើអំពើថោកទាបមកលើកូនស្រីគាត់ដែលជាអំពើសង្គមស្អប់ខ្ពើម។

គាត់បានបន្តទៀតថា នៅវេលាម៉ោង៤និង៣០ទៀបភ្លឺថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៦ កូនស្រីរបស់គាត់មានអាការៈល្វើយអស់កម្លាំង និងមានការចុកចាប់ក្នុងប្រដាប់ភេទ ខណៈនោះប្រពន្ធរបស់គាត់ឈ្មោះ ជួ ចន្នី បានឡើងដាំបាយរួចក៏ដាស់កូនឲ្យឡើង កូនស្រីគាត់ក៏ប្រាប់ថា កូនឡើងមិនរួចទេ ព្រោះកូនត្រូវពូធឿនឡើងមកចាប់រំលោភកាលពីក្បាលព្រលប់ល្ងាចមិញ ខណៈដែលពុកទៅយកម៉ែឯង។

ឪពុកក្មេងស្រីរងគ្រោះបានបន្តទៀតថា គាត់ក៏បាននាំកូនស្រីទៅពិនិត្យសុខភាពនៅមន្ទីពេទ្យ ដោយគ្រូពេទ្យប្រាប់ថា កូនរបស់គាត់មានរបួសដាច់រលត់ទ្វារមាសយ៉ាងធ្ងន់ធ្ងរ ត្រូវការព្យាបាល ហើយអង្គការការពារសិទ្ធិកុមារ និងអង្គការជាច្រើនទៀតបានចុះមកសួរសុខទុកដល់លំនៅដ្ឋានផងដែរ ប៉ុន្តែស្ថានភាពជងឺនៅតែធ្ងន់ធ្ងរ។

បន្ទាប់មកគាត់(ឪពុក)ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ក្រោយទទួទបាលពាក្យបណ្ដឹងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនល្មើសនៅថ្ងៃទី២២ ខែកញ្ញា និងបញ្ជូនទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្ត។

ប្រភពដដែលបានញ្ជាក់ថា គ្រួសារគាត់ក្រីក្រណាស់រៀបការជាង១០ឆ្នាំ ហើយបានកូនស្រីតែម្នាក់នេះទេ ហើយគេរំលោភទៀត។ ប្រភពពីអ្នកភូមិបានលួចបង្ហើបឲ្យដឹងថា ជនល្មោភកាមឈ្មោះ ធឿន នេះ ធ្លាប់បានចាប់រំលោភក្មេងស្រីពីរនាក់ផ្សេងទៀតនៅក្នុងភូមិនេះដែរ តែក្មេងស្រីទាំងនោះមិនហ៊ានប្រាប់ឪពុកម្តាយព្រោះខ្លាចការគំរាមពីជនល្មើស។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនល្មោភកាមនេះបានសារភាពថា ខ្លួនពិតជារំលោភក្មេងរងគ្រោះពិតប្រាដកមែន ខណៈដែលឪពុកម្តាយក្មេងស្រីមិននៅផ្ទះ។

បច្ចុប្បន្នជនល្មើសត្រូវបានបញ្ជូនទៅតុលាការខេត្តស្វាយរៀងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ និងបញ្ជូនទៅដាក់ពន្ធនាគារនៅថ្ងៃដដែលនេះផងដែរ៕

photo_2016-09-23_15-47-51photo_2016-09-23_15-47-41photo_2016-09-23_15-47-44photo_2016-09-23_15-47-46photo_2016-09-23_15-47-48

មតិយោបល់