ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសម្នាក់ហ៊ានទិញទំពាំងបាយជូរមួយចង្កោមថ្លៃ១១០០០ដុល្លារដើម្បីទុកទទួលភ្ញៀវ

ជប៉ុនៈម្ចាស់ហាងលក់គ្រឿងទេសនៅក្នុងប្រទេសជប៉ុនលោក Takamaru Konishi បានចំណាយលុយ១១០០០ដើម្បីទិញផ្លែទំពាំងបាយជូរ១ចង្កោម ដើម្បីដាក់បង្ហាញនៅក្នុងហាង ហើយឲ្យ​ទៅ​​អតិថិជនដើម្បីភ្លួករសស់ជាតិទុកជាកំរូ។

ប្រភពនិយាយថា​ ផ្លែឈើពិសេសៗគឺជានិមិត្តរូបនៅក្នុងប្រទេសជប៉ុន ដូចជាប្រភេទផ្លែទំពាំងបាយជូរ​កម្រនៅលោកខាងលិចនេះជាដើម។

វាជាទំនៀមទម្លាប់មួយក្នុងការផ្តល់នូវផ្លែឈើដែលមានគុណភាពខ្ពស់សម្រាប់ឱកាសផ្លូវការ ដូចពិធីមង្គលការ កិច្ចប្រជុំអាជីវកម្ម ឬការចូលសួរសុខទុក្ខអ្នកជំងឺក្នុងមន្ទីរពេទ្យជាដើម។

ដោយឡែកហាងលក់ផ្លែឈើឯកទេសរបស់គាត់ ដែលលក់តែផលិតផលកម្រល្អឥតខ្ចោះបំផុត ដែលដាំដុះនៅក្នុងស្ថានភាពពិសេសមួយ ដើម្បីធានាថាមានរូបរាងល្អ និងមានរសជាតិល្អ ហើយ ត្រូវបានគេដាក់ដេញថ្លៃជាទៀងទាត់។អ្នកដែលឈ្មះក្នុងការដេញថ្លៃ នឹងយកវាទៅឲ្យអ្នកមានកិត្តិ​យសខ្ពង់ខ្ពស់ដែលជាសញ្ញានៃការគោរពនិងការដឹងគុណដែរ។

សូមបញ្ជាក់ថា ផ្លែទំពាំងបាយជូដែលម្ចាស់ហាងជប៉ុនមួយនេះបានទិញក្នុងតម្លៃ ១១០០០ដុល្លារនេះមានត្រឹមតែ ៣០ផ្លែប៉ុណ្ណោះ(១ផ្លែថ្ងៃ ៣៧០ដុល្លារ)៕

មតិយោបល់