ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនពាលបង្កប់បោកគ្រាប់បែកនៅក្នុងប្រទេសថៃ បណ្តាលឲ្យមន្រ្តីប៉ូលិសយោធារបួស០២នាក់ និងស្លាប់០២នាក់

ថៃ: យោងតាមសារព័ត៌មាន ThaiRath នៅថ្ងៃទី២៣ ខែកញ្ញា បានឲ្យដឹងថា មន្ត្រីប៉ូលិសយោធា ច.ន.ថ ចំនួន ០២នាក់បានរងរបួស និងស្លាប់បាត់បង់ជីវិតចំនួន ០២នាក់ បន្ទាប់ពីជនពាលបង្កប់បោកគ្រាប់បែក នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក តាមដងផ្លូវស្ថិតក្នុង ភូមិទី ០៤ តំបន់ ហួក្រាធីង ស្រុកក្រុងពិណាំង ខេត្ត យ:ឡា បានផ្ទុះឡើង ។

គួរបញ្ជាក់ដែលថា អាជ្ញាធរបានបញ្ជាក់ថា មន្ត្រីប៉ូលិសយោធារងរបួសនោះទី១ ឈ្មោះ (ស.ត.ណ) សេរ៊ីវឌ្ឍយោថា ទី២ (ស.ត.ត )អាថាផុន សឿថេប រីឯមន្ត្រីប៉ូលិស ២រូបទៀត ដែលបានបាត់បង់ជីវិត ឈ្មោះ (ស.ត.ត ) សុរិយ៉ា នុម៉ឺន និង( ស.ត.ថ )នាត់តាផុង ឆាតិដាំ មកទល់ពេលនេះ ខាងអាជ្ញាធរនៅមិនទាន់វែក រកមុខសញ្ញាជនសង្ស័យឃើញនៅឡើយទេ៕

bomber-in-thai

មតិយោបល់