បង់ក្លាដេសៈ រឿងចម្លែកដែលយើងធ្លាប់បានឃើញកន្លងមក គឺក្មេងៗមានរូបរាងចម្លែកដូចពានរ តែកម្រណាស់ ដែលមានទារកលក្ខណដូចមនុស្សចាស់ មានស្បែកស្នាមជ្រួញ សក់ក្រាស់ និងភ្នែកក្រឡោត ។ ទារកម្នាក់ បានកើតនៅក្នុងប្រទេសបង់ក្លាដេស ដែលធ្វើឲ្យគ្រូពេទ្យភ្ញាក់ផ្អើល នៅពេលឃើញទារកនេះ ចាប់កំណើតនៅក្នុងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Dialymail អង់គ្លេស កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
លោកវេជ្ជបណ្ឌិតម្នាក់ ដែលបានជួយក្នុងការបង្កើតទារកនេះ បាននិយាយថា “ទារកនេះ មើលទៅដូចជា មិនទាន់គ្រប់លក្ខណៈ ក្នុងការចាប់កំណើតថ្មីនៅឡើយ”។ នេះក៏ដោយសារលោក បានឃើញសភាព របស់ទារកនេះខុសពីធម្មតា ដូចជា ស្បែកជ្រួញដូចមនុស្សចាស់ខុសពីធម្មតា កែវភ្នែករូងក្នុង ហើយត្របកភ្នែកឡើងហើមប៉ោងគ្រប សក់ក្រាស់ចាក់មកដល់ខ្នង រាងកាយតូចខុសពីទារកដ៏ទៃទៀត ហាក់បីដូចជាមននុស្សពិភពផ្កាយ។
គួរបញ្ចាក់ផងថា លោក Patroness និងប្រពន្ធរបស់គាត់ ដែលជាឪពុកម្ដាយរបស់ទារក បានពោលទាំងក្ដី រីករាយថា ក្រុមគ្រួសារលោកមិនអាក់អន់ស្រពន់ចិត្តអ្វីឡើយ បើទោះជាពួកយើង បានសមាជិកគ្រួសារថ្មី សភាពបែបនេះក៏ដោយ យើងនឹងខិតខំព្យាបាលកូនឲ្យជា ព្រោះនេះកូនប្រុសដំបូង នៅក្នុងផ្ទះ ដែលកន្លងមកយើងមានតែកូនស្រី៕
មតិយោបល់