ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ISIS ផ្ដាច់ជីវិតប្អូនប្រុសមេប៉ូលិសអ៊ីរ៉ាក់ ហើយបំផ្ទុះកម្ទេចទីក្រុង Mosul

អ៊ីរ៉ាក់: ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ក្រុម ISIS បានបាញ់សម្លាប់បងប្អូនបួននាក់ របស់មេប៉ូលិសក្រុង Nineveh លោក Colonel Mohsen Ali al-Jabouri ហើយបំផ្ទុះកម្ទេចផ្ទះ ដែលជាកម្មសិទ្ធិរបស់សមាជិកនៃកងកម្លាំងសន្ដិសុខ ១៤ ខ្នងនៅភាគខាងត្បូងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

ការបាញ់សម្លាប់ និងដាក់គ្រាប់បែកបំផ្ទុះនេះ បានធ្វើទ្បើងបន្ទាប់ពីពួក ISIS បានកាន់កាប់នៅតំបន់ Al-Alil និងភាគខាងត្បូងនៃទីក្រុង Mosul ។

បើយោងតាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ាក់ បាននិយាយថា ការបំផ្ទុះនេះ បានបង្កឲ្យមានការខូចខាតផ្ទះ របស់ជនស៊ីវិលយ៉ាងខ្លាំង នៅក្បែរនោះផងដែរ៕

isis-executes-nineveh-police-chiefs-brothers

មតិយោបល់