ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ករណីបំផ្ទុះគ្រាប់បែកក្នុងមន្ទីរពេទ្យធំៗនៅស៊ីរី UN បដិសេធមិនឆ្លើយតបអ្នកកាសែត

ស៊ីរី: ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសស៊ីរី បានសើចនៅពេលដែលអ្នកកាសែត សួរលោកមានមតិយោបល់យ៉ាងណាដែរ ទាក់ទងនឹងករណីបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស នៅឯមន្ទីរពេទ្យ ដ៏ធំៗ ក្នុងទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី។ នេះបើយោងតាមរយ: សារព័ត៌មាន daily mail ចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

ភ្នាក់ងារកាសែត Al Jazeera លោក James Bays បានព្យាយាមចោទសួរឯកអគ្គរដ្ឋទូត លោក Bashar Al Jaafari តែគាត់បែរជាមិនព្រមឈប់ នៅតែដើរបោះជំហានទៅមុខ ដោយគ្រាន់តែសើចដាក់ អ្នករបាយការណ៍ប៉ុណ្ណោះ។

ការវាយប្រហារតាមដែនអាកាស និងបាញ់កាំភ្លើងធំលើទីតាំងមន្ទីរពេទ្យធំពីរកន្លែង ដែលជាតំបន់កាន់កាប់ ដោយពួកឧទ្ទាម ក្នុងទីក្រុងអាឡេប៉ូនោះ ត្រូវបានក្រុមសិទ្ធិមនុស្សកាលពីថ្ងៃពុធនិយាយថា ជាយុទ្ធសាស្រ្ត ចេតនារបស់រដ្ឋាភិបាល ក្នុងការកំណត់ទីតាំងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល។

គួរបញ្ជាក់ដែរថា ការវាយប្រហារនេះ បានបណ្ដាលឲ្យជនស៊ីវិលរាប់រយនាក់ បាត់បង់ជីវិត និងរងរបួស ព្រមទាំងលំនៅដ្ឋានជាច្រើន ត្រូវក្លាយទៅជាគំនរបាក់បែក ហើយពលរដ្ឋជាច្រើននាក់ កំពុងប្រឈម ការខ្វះខាតលើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ៕

syrias-embassador-un-laught-during-journalist-ask-2

syrias-embassador-un-laught-during-journalist-ask-3

syrias-embassador-un-laught-during-journalist-ask-1

syrias-embassador-un-laught-during-journalist-ask-4

មតិយោបល់