ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងចម្លែកពិតមែន! ហ្វូងពពែឡើងស៊ីផ្លែឈើពេញដើមតែម្ដង

បរទេស: យោងតាមសារព័ត៌មាន Tv Pool បានចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា កក្រើកពេញហ្វេសប៊ុកទៀតហើយ រឿងម្លែកពិតមែន ហ្វូងសត្វពពែមួយហ្វួងដាច់ចំណីជាយូរថ្ងៃ ដោយសារតែនៅក្នុងព្រៃសុទ្ធតែវាលល្ហល្ហេវ គ្មានស្មៅសូម្បីតែមួយទង បានជាពួកវាសម្រុកគ្នាឡើងដើម អាហ្គាន់ ស៊ីផ្លែរបស់វាជាអាហារ។

នៅក្នុងប្រទេស ម៉ារ៉ុក សម្បូរទៅដើមឈើ អាហ្គាន់ នៅក្នុងព្រៃដែលផ្លែរបស់វាគេយកទៅចម្រាញ់ជាប្រេង ហើយមានតម្លៃខ្ពស់ផងដែរ នៅលើទីផ្សារ ។ រូបភាពសត្វពពែមួយហ្វូងនេះ កំពុងតែស្រែកឃ្លានចំណី យ៉ាងខ្លាំង ពួកវាសម្រុកគ្នាឡើងដើមឈើ អាហ្គាន់ ស៊ីផ្លែរបស់វាជាអាហារ ដោយសារតែនៅទីនោះ គឺជាវាលល្ហល្ហេវ គ្មានស្មៅ ឬ ស្ពៃ ដើម្បីឲ្យពួកវាស៊ីនោះឡើយ ។

សត្វពពែទាំងនោះ បានប្រើសម្ថតភាពក្នុងការលោតឡើងពីមួយមែកទៅមួយមែក មិនមែនជារឿង ងាយស្រួលទេ ព្រោះតែក្រពះបង្ខំចិត្តឡើងដើមឈើ តែដល់ពេលឆ្អែតហើយពួកវារកផ្លូវចុះមកវិញ មិនឃើញឡើយ ៕

strange story

strange story

strange story

strange story

strange story

strange story

strange story

មតិយោបល់