ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេមរៈ សិរីមន្ត ផ្ដើមបំបែកកំណត់ត្រានាំមុខព្រាប សុវត្ថិ

ដ្បិតថាធ្វើជំនួញដីធ្លីក្រោយតារារៀមច្បងលោក ព្រាប សុវត្ថិ ក៏ពិតមែន ប៉ុន្តែតារាចម្រៀងហង្សមាស លោក ខេមរៈ សិរីមន្ត កំពុងនាំមុខកំណត់ត្រាគួរអោយស្ងើចសរសើរ តាមរយៈវេទិកាសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១៩ មីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ លោកត្រូវបានប្រកាសថា ទទួលសិទ្ធិវិនិយោគលើគម្រោង​មេ​របស់​ទីក្រុងរណប China Poipet Satellite city ដែល​​លាតសន្ធឹង​ផ្ទៃដី​រាប់​ពាន់​ពាន់​ហិតា ត្រៀម​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យក្ស លើទឹកដីក្រុងប៉ោយប៉ែត ដែលជាតំបន់មានសក្កានុពលខ្លាំងលើជំនួញអចលនទ្រព្យនេះ។

យោងតាមវេទិកាសន្និសីទ ដែលទើបបញ្ចប់ តារា​ចម្រៀង ខេមរៈ សិរីមន្ត​ នឹងក្លាយជាប្រធានគម្រោងបើកលក់ដីធ្លី ដែលបានរៀបរាប់ខាងលើ ចាប់ពីថ្ងៃនេះតទៅ ដោយអ្នកទិញ​ដីធ្លីក្នុងគម្រោងរបស់លោក ក៏នឹងទទួលបានអត្ថប្រយោជន៍ រាប់មិនអស់ផងដែរ។ កំពូល​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ ត្រូវបានគេប្រកាសថា មាន​សិទ្ធិ​យ៉ាង​ពិសេស​ជាង​ម្ចាស់​គម្រោង​ផ្សេង​ទៀត ក្នុង​ការ​វិនិយោគ និងអ្នក​ទិញ​ក្នុងគម្រោង​ទាំងមូល ខណៈដែលអ្នកទិញដីធ្លី ក្នុងគម្រោងដែលលោកប្រកាសលក់ ក្រោយវេទិកាសន្និសីទនេះ ក៏នឹងឱកាស​ចំណេញ​ច្រើន​​​តែក្នុង​រយៈ​ពេល​ខ្លី​ ដោយសារតែទីតាំង ដែលលោកធ្វើការវិនិយោគ ជាតំបន់សក្កានុពល ប៉ុន្តែតម្លៃ និងលក្ខខណ្ឌទិញដូរ អំណោយផល។

លោក ខេមរៈ សិរីមន្ត និយាយថា ចាប់ពីថ្ងៃនេះតទៅ លោកប្រកាសលក់គម្រោងដែលបានទទួលសិទ្ធិ ប្រមាណតារា​ជាង​១០ហិតា នៅក្នុងតំបន់ប៉ោយប៉ែត ដោយលោកនឹងវិនិយោគ​ជាគម្រោងពុះដីឡូតិ៍ និង​គម្រោង​ជា​ច្រើន​ទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ តំបន់ព្រំដែនប៉ោយប៉ែត។ លោកបន្តថាខ្លួន​អាទិភាព​​ពិសេស​លើ​គម្រោង​វិនិយោគ​នេះ​ ជាង អ្នក​វិនិយោគ​ផ្សេង​ទៀត ដោយ​នៅ​ក្នុង​នោះ គឺ​លោក​អាច​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ ​របស់​គម្រោង​មេដូចជា ទឹក ភ្លើង ផ្លូវដែលនៅក្នុងគម្រោងមេនោះ ដោយរាប់ទាំងអាគារខុនដូរ មន្ទីរពេទ្យ សាលា​រៀនអន្តរជាតិ និង​តំបន់សេដ្ឋកិច្ចពិសេស បណ្ដុំរោងចក្រ និងកាស៊ីណូ ដែលមានផែនការអភិវឌ្ឍន៍រយៈពេលវែង ដែលសុទ្ធតែជាផែនការមេ របស់គម្រោងទាំងមូលនោះផង។

ជាមួយនឹងការទទួលសិទ្ធិលើគម្រោងដ៏ធំមួយនេះ កំពុងធ្វើអោយលោក ខេមរៈ សិរីមន្ត ក្លាយជាតារាល្បីល្បាញតែម្នាក់ ដែលមានគម្រោងវិនិយោគ ជាមួយក្រុមហ៑ុនធំគឺ China Poipet Satellite City​ និងក្លាយជាតារានាំមុខលោកព្រាប សុវត្ថិ ដែលនៅត្រឹមជាដៃគូលក់ដីឡូតិ៍របស់ លោកឩកញ៉ា ឡេង ណាវ៉ាត្រា នៅឡើយ ក្នុងពេលដែលលោក ព្រាប សុវត្ថិ ចេញបើកជំនួញដីធ្លីបានមុន តែលោក ខេមរៈ សិរីមន្ត បែរជាបោះជំហានលឿនជាង។

គួរបញ្ជាក់ផងដែរថា គម្រោង China Poipet Satellite City​ ជាគម្រោងអភិវឌ្ឈន៏មួយថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ ដែលនឹងមានគម្រោងសង់ អាគាខុនដូ​ សណ្ឋាគារ រីសត ផ្សារទំនើប casino ជាតំបន់សេដ្ធកិច្ចពិសេស ខណៈដែលតំបន់នោះ ក៏មានរោងចក្រ សួនឧស្សាហកម្ម ផែស្ងួត​ សំណង់បុរី និងសំណង់លំនៅដ្ឋាន​ លាតសន្ធឹងលើ​ផ្ទៃដីសរុបជាង១ ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ ៥៩ ក្បែរទីក្រុងប៉ោយប៉ែត ចំងាយត្រឹមតែ ៣kmប៉ុណ្ណោះពីច្រកពីព្រំដែនថៃ។

តារា​ចម្រៀង លោក ខេមរៈ សិរីមន្ត ដែលទទួលសិទ្ធិក្នុងតំបន់​ China Poipet Satellite City នេះ នឹងដំណើរការបើកគម្រោង ពុះដីឡូតិ៍លក់ជាជំហានដំបូលលើផ្ទៃដីសរុបជាង៨ហិកតារ ដែលតម្លៃចាប់ពីជាង២០០០ដុល្លារឡើងទៅ ដើម្បីបើកឱកាស​អោយអ្នកចង់វិនិយោគលើគម្រោងទិញដីឡូតិ៍ទុកចំណេញ ទទួលផលចំណេញ​ច្រើនតែក្នុងរយៈពេលខ្លី។ គម្រោងដីឡូតិ៍​របស់ តារា​ចម្រៀង ខេមរៈ សិរីមន្ត នឹង​បើក​លក់​នៅ​​ថ្ងៃ​ទី​២៣ ខែ មីនា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ដោយគម្រោងកំពុងធ្វើអោយតារារូបនេះ ទទួលបានការចាប់អារម្មណ៍មិនធម្មតា៕

មតិយោបល់