(ភ្នំពេញ)៖ កម្មវិធី «Miss World» ២០២១ ដែលធ្វើនៅប្រទេសព័រតូរីកូ ត្រូវបានប្រកាសពន្យារពេល ដោយសារតែក្រុមការងាររៀបចំកម្មវិធី និងបេក្ខនារីចូលរួមប្រកួតជាបន្តបន្ទាប់ បានឆ្លងជំងឺកូវីដ-១៩។ តែយ៉ាងណា សម្រាប់បេក្ខនារីតំណាងប្រទេសកម្ពុជា កញ្ញា ភុំ សោភ័ណ្ឌ ដែលបានចូលរួមកម្មវិធីនេះដែរនោះ ត្រូវបានបញ្ជក់ថា មានសុវត្ថិភាព ពោលមិនបានឆ្លងកូវីដ-១៩នោះទេ។
យោងតាមផេកផ្លូវការបស់ «Miss World Cambodia» បានបង្ហោះសារជូនដំណឹងយ៉ាងដូច្នេះថា «កម្មវិធីប្រកួត Miss World 2021 ដែលធ្វើឡើងនៅប្រទស ព័រតូ រីកូ
បានពន្យារពេលកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយមិនកំណត់ ដោយមូលហេតុ មានបេក្ខនារីចូលរួមប្រកួតមកពីប្រទេសមួយចំនួន និងក្រុមការងារ «Miss World 2021 »មួយចំនួន បានឆ្លងជំងឺកូវីដ19 ។
ចំណែក កញ្ញា ភុំ សោភ័ណ្ឌ មានសុវត្ថិភាពល្អ និងបានធ្វើតេស្តពិនិត្យ CPR Covid-19 test លើកចុងក្រោយរួចហើយ លទ្ធផលគឺពុំមានមេរោគកូវីដនោះទេ។ កញ្ញានឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2021៕
មតិយោបល់