ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃសុក្រនេះ បានថ្លែងប្រដូចខ្លួនឯងទៅនឹង មេដឹកនាំលោក Adolf Hitler ក្នុងរបប Nazi របស់ប្រទេសអាល្លឺម៉ង់ ដែលសកម្មភាពយោធារបស់ លោក Hitler ក្នុងសង្គ្រាមលោកលើកទីII នៅអឺរ៉ុបបានសម្លាប់ទាហាន និងជនស៊ីវិលរាប់លាននាក់។ លោក Duterte និយាយថា «ខ្ញុំនឹងសប្បាយចិត្ត ប្រសិនបើអាចលុបបំបាត់ ឬសម្លាប់អ្នកប្រើប្រាស់ និងជួញដូរ គ្រឿងញៀនបីលាននាក់ នៅក្នុងប្រទេស»។
ថ្លែងក្នុងសុន្ទរកថានៅទីក្រុង Davao បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម លោក Duterte បានប្រាប់អ្នកកាសែតថា «លោកប្រៀបដូចជាបងប្អូនជីដូនមួយ លោក Hitler ចឹង»។
លោក Duterte បានបញ្ជាក់ថា «ដូចជាមិនមានបញ្ហាអីផង ខណៈដែលលោក Hitler បានសម្លាប់មនុស្ស រាប់លាននាក់ នៃពួកសាសន៍ Jews ចឹងបើខ្ញុំសម្លាប់ពួកអ្នកប្រើប្រាស់ថ្នាំញៀនចំនួនបីលាននាក់ ក្នុងប្រទេសហ្វីលីពីន គឺខ្ញុំរីករាយនឹងធ្វើវា ប្រសិនបើប្រទេសអាល្លឺម៉ង់មានលោក Hitler ចឹងនៅហ្វីលីពីន ក៏មានលោកដែរ»។
លោក Duterte បានលើទ្បើងថា « តើអ្នកដឹងទេថា ជនរងគ្រោះរបស់ខ្ញុំ គឺជានរណា? ខ្ញុំចង់បញ្ចប់ ឧក្រិដ្ឋជនគ្រឿងញៀនទាំងអស់ ក្នុងប្រទេសរបស់ខ្ញុំ ដើម្បីរក្សាទុកឲ្យមនុស្សជំនាន់ក្រោយគេចផុត ពីវិនាសអន្ដរាយនេះ»៕
មតិយោបល់