ព័ត៌មានសិល្បៈ និងកម្សាន្ត

ចៅ​ស​​ម្តេច​​​​តេ​ជោ​ ​ប​ញ្ជា​ក់​ការពិត ចំណ​​ង​ស្នេ​ហ៍​ជា​មួ​យ​អ​តី​ត​ហ្វ្រេ​ស៊ី

បន្ទាប់ពីធ្លាយចំណងស្នេហ៍នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាមួយអតីតហ្វ្រស៊ីនោះ ចៅសម្តេចតេជោហ៊ុន សែន បានចេញមុខបញ្ជាក់ការពិតជុំវិញរឿងរ៉ាវដ៏ក្តៅគគុកមួយនេះ ។

លោក ហ៊ុន បញ្ញាបុត្រ ដែលត្រូវជាចៅ ប្រមុខរដ្ឋាភិបាលនៃកម្ពុជា និងត្រូវជាកូនប្រុស អ្នកស្រី ហ៊ុន ចាន់ធូ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ បន្ទាប់ពីធ្លាយព័ត៌មានថា មានទំនាក់ទំនងជាមួយនឹងតួឯកស្រីក្នុងរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» កញ្ញា គីម ច័ន្ទបរមី ដែលមានសម្រស់ផូរផង់ ដែលកន្លងមកគេតែងតែយកនាងធៀបទៅនឹងតារាថៃ ។

ពាក់ព័ន្ធនឹងចំណងស្នេហ៍នេះ លោក ហ៊ុន បញ្ញាបុត្រ បានប្រាប់ Post News តាមរយៈVoice Chat ហ្វេសប៊ុក នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថា ជាការពិតណាស់លោក កំពុងមានទំនាក់ទំនងស្នេហា ជាមួយអតីតហ្វ្រស៊ី កញ្ញា គីម ច័ន្ទបរមី តែលោកនៅតែបដិសេធ មិនប្រាប់ពីអាយុ នៃទំនាក់ទំនងស្នេហាមួយនេះ ថា ចាប់ផ្តើមពីពេលណានោះ ។

ក្នុងនោះ Post News បានសួរសំនួរមួយថា ហេតុអ្វីបានជាលោកជ្រើសរើសយក កញ្ញា គីម ចាន់បរមី ខណៈដែលលោក ជាប់សែស្រឡាយ ប្រមុខរដ្ឋាភិបាល នៃកម្ពុជា ?
ឆ្លើយនិងសំនួរនេះ លោក ហ៊ុន បញ្ញាបុត្រ ថា «បង! មនុស្សយើងស្រឡាញ់គ្នា អត់មានគិតថា ឋានៈ លុយ អំណាចទេ ស្រឡាញ់គ្នា គេមើលចិត្តគ្នា មនុស្សមួយៗស្រឡាញ់គ្នា មើលតែលុយគ្នាចប់គ្នាបាត់ហើយ មិនមែនឆ្នាំ១៩៩៨ អីនោះទេ ឆ្នាំនេះគឺឆ្នាំ២០១៦ ហើយ គីម ច័ន្ទបរមី ខ្ញុំមើលទៅចរិកល្អ»

លោក បញ្ញាបុត្រ បានបញ្ជាក់ទៀតថា រឿស្នេហា លោកមិនមើលរឿង លុយ ឋានៈនោះទេ ហើយក្រុមគ្រួសាររបស់លោក ក៏គិតដូចលោកដែរ ដោយមិនតម្រូវឲ្យជ្រើសរើសយកនរណាគេ ជាកូនឧកញ្ញ៉ា ឯកឧត្តម ឲ្យត្រូវឋានៈខ្លួននោះទេ។

បញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ គីម ច័ន្ទបរមីបានបញ្ជាក់ថា ចំណងស្នេហាមួយនេះ ជារឿងពិត ប៉ុន្តែទាក់ទងនឹងអាយុនៃចំណងស្នេហានេះ នាង សូមឆ្លើយបដិសេធ ដូចលោក ហ៊ុន បញ្ញាបុត្រ ដែរ ៕

hun-panhaboth-1 hun-panhaboth-2 hun-panhaboth-3 hun-panhaboth-4 hun-panhaboth-5

មតិយោបល់