លោក Hugh Jackman តារាសម្ដែងក្នុងរឿង X-Man កំពុងពិចារណា និងសម្រេចចិត្តចង់ចាកចេញពីក្រុម X-Man។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំង ក្នុងកម្មវិធីផ្សព្វផ្សាយរឿង The Wolverine លោក Jackman បាននិយាយថា លោកកំពុងតែសម្លឹងមើលថាតើគួរបន្តដើរតួក្នុងរឿង X-Man ឬមួយយ៉ាងណា។
ការថ្លែងបែបនេះ បានធ្វើអ្នកគាំទ្រជាច្រើនបានការអន់ចិត្ត និងមិនចង់ឲ្យលោកចាកចេញឡើយព្រោះថាតួ X-Man ដែលលោកសម្ដែង គឺមិនអាចមានអ្នកជំនួសឡើយ។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ Jackman កំពុងតែថតវគ្គថ្មីនៃរឿង X-Man ដែលមានឈ្មោះថា X-Man: Days of Future Past៕
មតិយោបល់