ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ វីរីយ៉ា តាំងពីបើកហាងពេជ្រ លេងដើមទ្រូងញាក់សាច់!

ខណៈដែលតារាសិល្បៈច្រើននាក់សុទ្ធតែរងការរិះគន់ពេញបន្ទុករឿងបញ្ចេញដើមទ្រូង តារាសម្ដែងដែលមហាជនភាគច្រើនបានឃើញសម្ដែងក្នុងរឿងជាតួឆ្នាស់ឆ្នើមដណ្ដើមប្ដី កញ្ញា ពៅ វីរីយ៉ា ហៅយ៉ាយ៉ាឃ្វីន បានងាកមកប្រើយុទ្ធសាស្រ្តបង្អួតដើមទ្រូងយ៉ាងបើកចំហរតែម្ដង។

នាងកាន់តែប្រឹងសម្ញ៉ែង ខណៈដែលហាងពេជ្ររបស់នាងនៅម្ដុំវិទ្យាល័យព្រះស៊ីសុវត្ថិដំណើរការយ៉ាងរលូន ជាមួយដៃគូភាគហ៊ុន។
ពៅ វីរីយ៉ា បានអះអាងថាដើមទ្រូងដែលមានសភាពមូលក្លំនេះ គឺជាដើមទ្រូងធម្មជាតិ ដោយនាងប្រកាសប្រាប់ថាអត់បានកែកុននោះទេ។ នាងហ៊ានចេញមុខស្បថប្រសិនបើនាងប៉ះប៉ូវដោយថ្នាំគីមី ឬប្រើបច្ចេកវិទ្យាពង្រីកបន្ថែមដើម្បីអោយឡើងធំល្អ។ អ៊ីចឹងហើយទើបនាងសម្រេចចិត្តបញ្ចេញសម្រស់នៅត្រង់បរិវេណនោះ ដើម្បីអោយមហាជនបានឃើញផង ក្នុងពេលដែលការសម្ដែងភាពយន្តរបស់នាងទទួលបានឱកាសជាងមុន។

នាងថាខ្លួនមិនខ្លាចរងការរិះគន់នោះទេ ដោយសារតែការបញ្ចេញដើមទ្រូងវាមិនមែនជារឿងអាក្រក់ខ្លាំងសម្រាប់តារាសម្ដែងម្នាក់។ បើទោះជាការបង្ហោះរូបមួយសន្លឹកៗនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន រមែងទទួលបានការប្រមាថយ៉ាងសុះសាច់ពីអ្នកចែកចាយ តែតារាស្រីរូបនេះហាក់មិនព្រឺនឹងការលើកឡើងនោះទេ ដោយនាងបែរជាយល់ឃើញថានោះជាការចូលចិត្តដោយឡែកពីគ្នាក្នុងចំណោមមនុស្សដែលមានទម្លាប់ផ្សេងគ្នា។

នាងនិយាយថា«រាល់ថ្ងៃអោយតែខ្ញុំបង្ហោះរូបចឹងៗ(បញ្ចេញដើមទ្រូង) គឺថាគេជេរខ្ញុំដល់ក ប៉ុន្តែខ្ញុំអត់ខ្វល់ទេ ព្រោះខ្ញុំអត់មានឆក់ប្លន់គេអីផង សំខាន់ខ្ញុំចូលចិត្ត ម្យ៉ាងដើមទ្រូងខ្ញុំអត់មានកែផងខ្លាចអីបញ្ចេញ!»។

ពៅ វីរីយ៉ា បន្តថាមុនពេលដើមទ្រូងធំស្អាតបែបនេះ នាងបានទម្លាប់ហ្វឹកហាត់ និងធ្វើយូហ្គាប្រចាំថ្ងៃ ទើបអ្នកខ្លះក៏ច្រលំថានាងទៅវះកាត់ដើមទ្រូងក្នុងពេលបានល្បីក្នុងសិល្បៈ។ តារាស្រីកូនអ្នកនៅបាវិតរូបនេះបន្តថា ហេតុផលដែលខាងផលិតករអោយនាងសម្ដែងក្នុងតំណែងជាតួឆ្នាស់ឆ្នើម និងតម្រូវអោយលេងខ្លួនស៊ិចស៊ី គឺជាមូលហេតុដែរនាំនាងលែងខ្មាស់ ហើយស្រឡាញ់សម្រស់ដើមទ្រូង នៅពេលលទ្ធផលហាត់ប្រាណក៏ជួយអោយនាងដំឡើងដើមទ្រូងបានស្អាតមិនចាញ់អ្នកវះកាត់ខ្លះផង។ យ៉ាងណាមិញ នាងថាមិនហ៊ានបញ្ចេញអស់ៗដូចតារាស្រីខ្លះដែលត្រូវក្រសួងប្រតិកម្មនោះទេ គឺនាងសុំធ្វើត្រឹមតែស៊ិចស៊ីដូចអ្វីដែលបានឃើញនេះតែប៉ុណ្ណោះ។ នាងថាសប្បាយអាជីវកម្មលក់គ្រឿងអលង្ការពេជ្រជាមួយមិត្តភ័ក្ត្រទទួលជោគជ័យ ទើបនាងចិត្តល្អក្នុងការបង្អួតសម្រស់ដើមទ្រូងដោយមិនញញើតនាប៉ុន្មានខែចុងក្រោយ៕


មតិយោបល់