ព័ត៌មានសិល្បៈ និងកម្សាន្ត

សុគន្ធ អារីយ៉ា សម្រេចបំណង រាជ បូរី

ភ្នំពេញៈ មានការលើកឡើងជាច្រើនមកហើយថា មានតារាចម្រៀងរួមទ្រនំ២ដួង គឺ លោករាជ បូរី និងកញ្ញា សុគន្ធ អារីយ៉ា មានទំនាក់ទំនងនឹងគ្នា លើសពីមិត្តរួមអាជីព ក្នុងពេលដែល លោករាជ បូរី មិនទាន់ក្រឡាប់រថយន្តបាត់បង់ជីវិត។ អ៊ីចឹងហើយទើបទោះជាលោករាជ បូរី ត្រូវលាចាកលោក ហើយលែងមានវត្តមាន រស់នៅដូចមុន ក៏អតីតដៃគូ របស់លោកនៅបន្តធ្វើឲ្យ វិញ្ញាណរបស់លោកស្ងប់ចិត្ត។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក និងជាបងប្រុសបង្កើត របស់សុគន្ធ អារីយា បានអះអាងថា ប្អូនស្រីរបស់ខ្លួន បើទោះជាបានស្ងប់ស្ងាត់ពីការឡើងច្រៀង តែនាងនៅតែមានទឹកចិត្ត ចង់បន្តការងារសិល្បៈ នៅថ្ងៃណាមួយ ដដែលនោះទេ។ លោកថាមកទល់ពេលនេះ កញ្ញាសុគន្ធ អារីយ៉ា បានក្លាយជានារីមួយរូប ដែលមានសម្មភាព មមាញឹកយ៉ាងខ្លាំងនឹង ការងារផ្ទាល់ខ្លួននៅក្នុង ក្រុមហ៊ុនឯកជនធំមួយ ប៉ុន្តែនាងនៅតែឆ្លៀត ពេលទទួលខុសត្រូវ ក្នុងការគ្រប់គ្រងហាងកាត់សក់ និងសាឡន ដែលបន្សល់ទុកដោយ លោករាជ បូរី ស្ថិតនៅម្ដុំផ្សារទួលទំពូង មុនស្លាប់ ដើម្បីបំពេញបំណង របស់លោករាជ បូរី មុនស្លាប់។ លោកថា សុគន្ធ អារីយ៉ា ដើរតួមិនខុសពីថៅកែស្រីថ្មីម្នាក់ ប្រចាំក្នុងហាងនោះទេ ដោយនាង និងរូបលោកផ្ទាល់ បានទាំងឯកភាពគ្នាមិនដូរ ឈ្មោះហាងចោល ដើម្បីរំលឹកដល់ទំនាក់ទំនង ជាមួយលោករាជ បូរី និងដើម្បីឲ្យវិញ្ញាណក្ខន្ត របស់លោករាជ បូរី បានស្ងប់ និងបានសប្បាយចិត្ត នៅពេលឃើញហាង និងអាជីវកម្ម ដែលលោកដំណើរការ មុនពេលបាត់បង់ជីវិត មិនត្រូវបិទចោល។ លោកថា សុគន្ធ ថេរ៉ាយុ ចំណាយពេលនៅហាង និងជួយមើលខុសជារៀងរាល់ល្ងាច ជាពិសេសនៅថ្ងៃសម្រាកពីកិច្ចការងារ ហើយបើទោះជានាងមិនមានចំណូលចិត្តនឹង អាជីវកម្មមួយនេះ ១០០ភាគរយ ក៏នឹងប្រឹងធ្វើដើម្បីឲ្យលោករាជ បូរី ស្ងប់ចិត្ត។

លោក ហួរ សុផល បន្តថា ហាងកាត់សក់ និងសាឡន របស់លោក រាជ បូរី ក្រៅពីមិនបានបិទទ្វារ ក្រោយម្ចាស់ចែកឋាន និងមិនប្ដូរឈ្មោះថ្មី គឺថែមទាំងបានពង្រីក សេវាកម្មជាងមុននោះផង ចាប់តាំងពីសុគន្ធ អារីយ៉ា ចេញមុខគ្រប់គ្រង និងទទួលខុសត្រូវ ។

ជាក់ស្ដែងសេវាកម្មដែលទទួលបានជោគជ័យ គឺមិនមែនគ្រាន់តែកាត់សក់បុរស និងនារីដូចមុនប៉ុណ្ណោះនោះទេ គឺសេវាសាឡន ម៉ាស្សាមុខ និងម៉ាស្សាខ្លួន ក៏ទទួលបានជោគជ័យខ្លាំងក្លាណាស់ដែរ ដោយលោកបញ្ជាក់ថា ដោយសារមាន ការអាណិតស្រឡាញ់ពី ក្រុមអតិថិជន ហើយបន្តជ្រោមជ្រែងអាជីវកម្ម ដែលបានបន្សល់ទុក ដោយ លោក រាជ បូរី ។

លោកបញ្ជាក់ថាសុគន្ធ អារីយា នឹងបន្តវេណលើមុខជំនួញមួយនេះ របស់លោក រាជ បូរី ដើម្បីឲ្យវិញ្ញាណរបស់លោករាជ បូរី បានស្ងប់ចិត្ត ព្រោះតែនាងចង់ឲ្យហាងរបស់លោក នៅតែដំណើរការហើយ មានការរីកចំរើននាងជាងមុន ៕

%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-1%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-2%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-3%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-4%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-5%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-6%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-7%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-8%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-9%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-10%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-11%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-12%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-13%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-14%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-15%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-16%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9e%bb%e1%9e%9a%e1%9e%b8-17

មតិយោបល់