ព័ត៌មានសុខភាព

ផលប៉ះពាល់នៃការប្រើថ្នាំគ្រាប់ពន្យាកំណើត!

បរទេសៈ ថ្នាំគ្រាប់ពន្យាកំណើត ត្រូវបានស្ត្រីជាច្រើនប្រើប្រាស់ ដើម្បីទប់ស្កាត់ការមានផ្ទៃពោះ។ ក៏ប៉ុន្តែក្រុមអ្នកជំនាញបានបង្ហាញថា ស្ត្រីមិនគួរទម្លាប់ប្រើថ្នាំពន្យាកំណើតឡើយ ព្រោះវាអាចប៉ះពាល់អវិជ្ជមានចំពោះរាងកាយ។

ការទទួលទានថ្នាំគ្រាប់ពន្យាកំណើតជាទៀងទាត់ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើខួរក្បាល ហើយជាពិសេសគឺឈាម។ ម្យ៉ាងទៀតគេជឿថា វាគឺជាមូលហេតុដ៏ធំដែលធ្វើឲ្យកម្រិតនៃចរាចរឈាមថយចុះ។ នៅពេលដែលឈាមរត់ក្នុងរាងកាយរបស់ស្ត្រីមានការចុះខ្សោយ បញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធជាមួយនឹងជំងឺគាំងបេះដូង ព្រមទាំងជំងឺដាច់សរសៃឈាមខួរក្បាលអាចកើតមានឡើង។

ថ្នាំគ្រាប់ពន្យាកំណើតថ្វីបើមានប្រសិទ្ធភាពការពារមិនឲ្យមានផ្ទៃពោះក៏ពិតមែន ប៉ុន្តែមិនមែនជាជម្រើសល្អនោះទេ បើធៀបជាមួយនឹងវិធីពន្យាកំណើតផ្សេងៗទៀត។

លើសពីនេះអ្នកជំនាញបានបន្ថែមទៀតថា ថ្នាំពន្យាកំណើតភាគច្រើនមានអ័រម៉ូនពីរ គឺអ័រម៉ូន estrogen និងអ័រម៉ូន progestin ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ស្បូន។

ទោះជាយ៉ាងណា អ្នកគួរតែប្រឹក្សាជាមួយអ្នកជំនាញដើម្បីជ្រើសយកវិធីពន្យាកំណើតណាមួយដែលសាកសម ទើបមានសុវត្ថិភាព និងគ្មានបង្កគ្រោះថ្នាក់៕

contraceptive-pills

មតិយោបល់