ឈុតឆាកស្រាតរបស់ ឌុច លីដា ក្នុងវណ្ណកម្មថ្មីរបស់ផលិតកម្មរ៉ក បានក្លាយជាប្រធានបទដ៏រំជើបរំជួលលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យតារាសម្តែងដែលហ៊ានថតឈុតស្រាតរូបនេះ ចេញមុខបញ្ជាក់ការពិត។
ទន្ទឹមនឹងការចេញមុខបកស្រាយនេះ ប្រភពព័ត៌មានដ៏កក់ក្តៅបានប្រាប់ Post News ឲ្យដឹងថា ឈុតឆាកស្រាតរបស់ ឌុច លីដា ក្នុងរឿង «នារីវេទមន្ត» គឺប្រើប្រាស់តួជំនួស ជានារីភេទទី៣ តែប៉ុណ្ណោះ លើកលែងតែឈុតបែរខ្នងនៅក្នុងខ្ទមជាឈុតពិត ដែលថតដោយនាងផ្ទាល់។
ក្នុងបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ ឌុច លីដា ព្យាយាមបកស្រាយ ដោយសង្ឈឹមថា អ្នកគាំទ្រខ្មែរមួយចំនួន នឹងបើកចិត្តឲ្យទូលាយ ដើម្បីយល់ពីវិស័យភាពយន្ត វិស័យសិល្បៈ ឲ្យស្គាល់ពីសាច់រឿង ។
ស្រីស្រស់ដែលប្រកាសក្តែងៗថា ហ៊ានថតស្រាតរូបនេះ បានបន្តថា រឿងនេះមិនមែនបង្ហាញពីភាពអាក្រាតកាយ ដើម្បីទាក់ទាញ អ្វីមួយនោះទេ គឺពួកយើងខំធ្វើវាបែបលក្ខណៈសិល្បៈ សមស្របនិងសាច់រឿង តែប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណា លោក យឹម សុសត្យា ដែលជាអ្នកគ្រប់គ្រងការផលិតក្នុងផលិតកម្មរ៉ក បានធ្វើការសរសើរដល់ ឌុច លីដា ដែលហ៊ានលេង តែវិធីនិងបច្ចេកទេសថតគេមានរបៀបរបស់គេ ហើយគាត់(ឌុច លីដា) ក៏មានកិត្តិយសដែរ ហើយគេថាគាត់អត់មានសម្លៀកបំពាក់ក្នុងសាច់រឿងនេះ គឺគេមានរបៀបថតរបស់គេ តែប៉ុណ្ណោះ ។
ការចេញមុខផ្តល់បទសម្ភាសន៍នេះ វាស្រដៀងទៅនិងប្រភពអះអាងខាងលើដែរ ដោយអាចសន្មត់ថា ឌុច លីដា មិនបានស្រាតនោះទេ ពោលគឺមានតួជំនួស ឬបច្ចេកទេសរបស់អ្នកថត ធ្វើឲ្យសាច់រឿងនេះ មានក្រឡាប្រទាក់ល្អមើល៕
មតិយោបល់