ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាច្រើនរីករាយទៅលេងរមណីយដ្ឋានបារាយណ៍ទឹកថ្លា តែខកចិត្តរឿងតម្លៃ

សៀមរាបៈ បារាយណ៍ទឹកថ្លា គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងត្រូវបានប្រជាពលរដ្ឋខ្មែរ និងជនបរទេស ស្គាល់យ៉ាងច្បាស់តាមប្រព័ន្ធផ្សព្វផ្សាយ និងបានផ្សព្វផ្សាយតៗគ្នា បានធ្វើឲ្យរមណីយដ្ឋានមួយនោះកាន់តែមានឈ្មោះល្បីល្បាញល្បីរន្ទឺពេញពិភពលោក ថែមទាំងបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តរាប់សែននាក់ក្នុងមួយឆ្នាំៗ ជាពិសេសក្នុងរដូវបុណ្យប្រពៃណីខ្មែរ។

ជាក់ស្តែងមនុស្សរាប់ពាន់នាក់ នៅតែពុំទានដាច់អាល័យពីភាពទាក់ទាញនូវសម្រស់ដែលគួរឲ្យចង់គយគន់ នូវទិដ្ឋភាពទឹកបារាយណ៍ ដែលកំពុងតែចាង់និងពន្លឺថ្ងៃពព្រិចៗ រួមផ្សំនិងសូរសំឡេងខ្យល់បក់ស្លឹកឈើ បានបង្កើតឲ្យមានសូរសំឡេងហាក់ដូចជាតូន្រ្តីកំដរអារម្មណ៍លោកអ្នកដែលបានមកកម្សាន្តនៅបារាយណ៍ទឹកថ្លានេះ។

ប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើដំណើរពីតាមបណ្តាខេត្តនានា មកទស្សនា ក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរត្រូវបានបញ្ចប់ ដោយសារតែហេតុផលផ្សេងៗគ្នា ដោយអ្នកខ្លះបានបង្ហើបឲ្យដឹងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ទមានមនុស្សជាច្រើនមកកម្សាន្ត ដូច្នេះក៏មានផលពិបាក ក្នុងការរកទីតាំងសម្រាប់សម្រាក អ្នកខ្លះពោលពាក្យថា មនុស្សច្រើននាំឲ្យស្ទះចរាចរណ៍ ទើបពួកគាត់សម្រេចនាំក្រុមគ្រូសារមកកម្សាន្ត ក្រោយពេលបុណ្យភ្ជុំបិណ្ទបានបញ្ចប់មួយថ្ងៃឬ២ថ្ងៃ។

បងស្រី អ៊ឹង សុភា រស់នៅខេត្តសៀមរាប បានឲ្យដឹងផងដែរថា នៅពេលបុណ្យភ្ជុំបិណ្ឌគាត់បានមកម្តងដែរ តែដោយសារគេក៏ទៅ យើងក៏ទៅ នាំឲ្យមានផលពិបាកក្នុងការចតយានយន្ត និងពុំមានកញ្ចុះគ្រប់គ្រាន់ ទើបបានត្រឡប់ទៅវិញ ហើយបានធ្វើដំណើរមកកម្សាន្តនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ តែទោះជាយ៉ាងណានោះក៏នៅមានមនុស្សជាច្រើនក៏មកកម្សាន្តជាច្រើនផងដែរ។

លោក មុំ សុខខុម រស់នៅខេត្តកណ្តាល បានសំណូមពរ ដល់អាជ្ញាធរថា សុំឲ្យអាជ្ញាធរមានការគ្រប់គ្រងនូវតម្លៃម្ហូបអាហារ ដោយសារតែពេលមានមនុស្សជាច្រើនមកកម្សាន្ត នៅក្នុងខេត្តសៀមរាប ក៏មានការកើនឡើងនូវតម្លៃជិតពាក់កណ្តាល ជាពិសេសដូចជា នៅក្នុងហាងមួយឈ្មោះ ហាង ជួបស្នេហ៍ ស្ថិតនៅភ្នំក្រោម អ្នកបម្រើបានបូកតម្លៃជួលកន្លែងអង្គុយចំនួន២ម៉ឺនបន្ថែមទៀត លើតម្លៃម្ហូបដែលបានទិញគ្រប់សព្វបែបយ៉ាងពីម្ចាស់ហាង ដែលទង្វើទាំងនេះ គឺជាការឆ្លៀតឱកាសកេងប្រវ័ញ្ចពីភ្ញៀវទេសចរ ដោយអ្នកបម្រើបាន អះអាងថា ម្ចាស់ហាងជួបស្នេហ៍ បា្រប់ថា២ម៉ឺថ្លៃកន្លែងអង្គុយនេះ គឺយកឲ្យប៉ូលិស តែទោះជាយ៉ាងណានោះក៏ពុំអាចសុំការបំភ្លឺពីសមត្ថកិច្ចប៉ូលិសបានដែរ៕

photo_2016-10-05_14-01-45photo_2016-10-05_14-01-36photo_2016-10-05_14-01-38photo_2016-10-05_14-01-39photo_2016-10-05_14-01-41photo_2016-10-05_14-01-43

មតិយោបល់