បន្ទាប់ពីបាត់មុខមួយរយៈពីពិភពសិល្បៈ នាង ផ្កាយព្រឹក ដែលមានឈ្មោះពិតគឺ “កុប ស៊ុវាន់នាន់”ចាប់ផ្ដើមក្រឡេកមកថតរឿងភាគទូរទស្សន៍ទៀតហើយ។
ការបង្ហាញខ្លួនលើកនេះ នាងត្រូវបានចាប់ដៃគូសម្ដែងជាមួយ លោក សនរ៉ាម ថេបធិផាក់ ហៅ នាយ ផា ដែលជាដៃគូដ្រាម៉ាទឹកភ្នែករយៈ ១០ឆ្នាំ កន្លងមក ។ នេះបើយោងតាមប្រភពព័ត៌មាន Workpoin Thailad ។
នេះជារឿងដំបូងហើយ ដែលនាង ផ្កាយព្រឹក សម្ដែងឲ្យស្ថានីយ៍ទូរទស្សន៍ផ្សេង ក្រៅពីស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៧ ។ នាងបានបញ្ចាក់ផងដែរថា នាងមិនដែលចុះកិច្ចសន្យាជាមួយស្ថានីយ៍ទូរទស្សន៍ណាមួយឡើយ សូម្បីតែប៉ុស្ដិ៍លេខ៧ ក៏ដោយ គ្រាន់នាងនៅមិនទាន់មានពេលវេលាសម្រាប់ ស្ថានីយ៍ទូរទស្សន៍ដទៃទៀតតែប៉ុណ្ណោះ។
រឿងភាគដំបូងរបស់នាងនាពេលថ្មីនេះ នៅមិនទាន់បានបញ្ចេញឲ្យដឹងនៅឡើយទេ នាងគ្រាន់តែបង្ហើបបង្ហាញ ពីរឿងកំប្លែងបែបយុទ្ធនាការណ៍មហាសប្បាយ របស់ស្ថានីយ៍ទូរទស្សន៍ Workpoin ប៉ុស្ដិ៍លេខ ២៣ ដែលនាងត្រូវសម្ដែងរួមគ្នាសារជាថ្មីជាមួយ នាយ ផាអតីតដៃគូដ្រាម៉ារាប់សិបឆ្នាំរបស់នាង។ រឿងនោះមានចំណងជើងថា ” ขวัญใจไทยแลนด์ ” ( ខ្វាន់ចៃថៃលែនដ៍) ដែលមានន័យជាខេមរៈភាសាថា ”ចំណងចិត្តប្រទេសថៃ ” ។
គួរបញ្ចាក់ផងដែរថា នាង ផ្កាយព្រឹក ជារហ័សនាមដែលប្រជាប្រមិត្តខ្មែរភាគច្រើនស្គាល់នឹងមានការឃ្នើសចិត្តជាមួយរូបនាងយ៉ាងខ្លាំង កាលប៉ុន្មានឆ្នាំមុនកន្លងមក៕
មតិយោបល់