បន្ទាប់ពីបាត់មុខក្នុងរង្វង់សិល្បៈ១០ ឆ្នាំ អ្នកនាង សែម ឆវី បានបង្ហាញខ្លួនជាថ្មីតាមរយៈខ្សែភាពយន្ត «នារីវេទមន្ត» និងបង្ហាញពីផលលំបាកក្នុងការថតភាពយន្តមួយនេះ។
នេះគឺជាភាពយន្តទី១ ហើយរបស់អ្នកស្រី សែម ឆវី បន្ទាប់ពីបាត់មុខពីផ្ទាំងក្រណាត់ស រយៈពេល១០ឆ្នាំ ការបាត់មុខក៏ព្រោះតែអ្នកស្រីមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការសម្តែង តែការបង្ហាញខ្លួនលើកនេះ ដោយសារតែភាពយន្តខាងលើ ប្រើប្រាស់រយៈពេល តិចថ្ងៃ ដើម្បីថតទើបអ្នកស្រីសម្រេចចិត្តបង្ហាញមុខ ជាថ្មីក្នុងពិភពសិល្បៈ ។
ភរិយាតារាសម្តែងបោះសំឡេងក្នុងពិភពសិល្បៈ លោក សាវិន ហ្វីលីព បានអះអាងថាលោកស្រីក៏នៅតែទទួលយកខ្សែភាពយន្តក្រោយៗទៀត ឲ្យតែមានពេលវេលាមួយសមស្របដូចជា សៅរ៍ អាទិត្យ ក៏ព្រោះតែអ្នកស្រីមានភារៈកិច្ចច្រើន ជាមួយនិងការងារ។
ការបង្ហាញខ្លួនលើកនេះ អ្នកស្រីក៏បានបង្ហាញពីផលលំបាកឲ្យដឹងថា ការថតភាពយន្តខាងលើ មានផលលំបាកច្រើន ក៏ព្រោះតែផលិតករបរទេស ត្រូវការប្លង់ជាក់ស្តែងពិតៗ ត្រូវកប់ក្នុងដី គឺកប់តែម្តង បើប្លង់ដួលគឺដួលៗ ធ្វើយ៉ាងម៉េចឲ្យបានទិដ្ឋភាពស្តែង៕
មតិយោបល់