ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina Jolie ជូតទឹកនេត្រាលែងសមហើយ

បរទេសៈ នរណាគេថា Brad Pitt ឈឺចាប់តែម្នាក់ឯង ហើយនរណាគេថា Angelina Jolie បេះដូងដែកមិនចេះឈឺចាប់ មិនចេះស្រក់ទឹកភ្នែក គ្មានអ្នកណាម្នាក់ យល់ពីអារម្មណ៍នេះឡើយ បើទោះបីជា Angelina Jolie ប្រឹងសម្ដែងទឹកមុខរឹងប៉ឹង នៅមុខអ្នកសារព័ត៌មានក៏ដោយ តែនៅក្នុងចិត្ដរបស់នាង ពោពេញដោយទឹកភ្នែករាប់ រយលានដំណក់គ្មាននរណាម្នាក់ មើលឃើញឡើយ ។

នេះដោយយោងតាមសារព័ត៌មាន M THai នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា មានព័ត៌មានលេចឮពីភាពសោកសៅរបស់ Angelina Jolie មិនចាញ់ Brad Pitt មុនពេលលោកបានមកជួបកូនៗ ។ អ្នកសារព័ត៌មានបានជួបសម្ភាសន៍ជាមួយ Angelina Jolie ខណៈនាងនៅមើលថែកូនៗ តាមធម្មតា ភ្នាក់ងារបានលើកឡើងថា នាងបានធ្វើអ្វីដែលត្រឹមត្រូវ ដើម្បីការពារកូនៗ រីឯក្មេងៗមិនបានចេញពីផ្ទះ អស់រយៈពេលច្រើនថ្ងៃហើយ ព្រោះស្ថិតក្នុងវេលាដ៏តានតឹង ក្មេងមិនអាចសម្ងំនៅតែក្នុងផ្ទះបានទេ វាពិតជាលំបាកមែនសម្រាប់ Angelina Jolie ដើម្បីរកដំណោះស្រាយឲ្យកូន។

គួរបញ្ចាក់ផងដែរថា ខណៈ Brad កំពុងសោកសៅ ហើយឈឺចាប់នឹងមានវិប្បសារី ចំពោះខ្លួនលោកក្រោយពេលបាន ជួបមុខកូនៗ នេះនាង Angelina Jolie ក៏ឈឺចាប់មិនស្ទើដែរ ព្រោះនាងបានបង្ហើបអារម្មណ៍ ឲ្យអ្នកសារព័ត៌មានយល់ថា ពេលនេះក្មេងមិនទាន់យល់ទេ ថាមានរឿងអ្វីកើតឡើង ចំពោះឪពុកម្ដាយពួកគេ ។ ដូច្នេះហើយល្ខោនស្នេហា ដល់ផ្លូវបំបែកមួយនេះ បាននរណាជាអ្នកជូតទឹកភ្នែក Angelina Jolie ទៅក្រៅពីខ្លួននាងផ្ទាល់ ៕

band-1band-2band-3band-4band-5photo_2016-10-08_09-53-44photo_2016-10-08_09-53-46photo_2016-10-08_09-53-50

មតិយោបល់