ព័ត៌មានសេដ្ឋកិច្ច

ព្រលានយន្តហោះអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា នឹងលេចរូបរាងក្នុង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ នឹងមានព្រលានយន្តហោះអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា គឺព្រលានយន្តហោះអន្តរជាតិ កងកេង ដែលមានទំហំធំជាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិសៀមរាប។ នេះបើតាមការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិកងកេង នឹងរីកធំជាងគេនៅកម្ពុជា ក្នុងចន្លោះ ១០ ទៅ ១៥ឆ្នាំខាងមុខ ដោយសារតែអាកាសយានដ្ឋាននេះ ស្ថិតក្នុងខេត្តព្រះសីហនុ ដ៏មានសក្តានុពលក្នុងវិស័យទេសចរណ៍។

កត្តាដែលនាំឲ្យខេត្តព្រះសីហនុ ក្លាយជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចជាងគេ គឺដោយសារតែការរីកលូតលាស់នៃវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម សកម្មភាពដឹកជញ្ជូន និងការនាំចេញកាន់តែច្រើន ហើយពិសេសជាងនេះទៅទៀតគឺ តំបន់ព្រះសីហនុ នឹងជាតំបន់អភិវឌ្ឍន៍លឿនជាងគេ ដោយសារមានរោងចក្រជាច្រើនកំពុងផ្តោតទៅ តំបន់សេដ្ឋកិច្ចពិសេស និងមានកំពង់ផែខ្នាតអន្តរជាតិផងដែរ។

ខេត្តព្រះសីហនុ ក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយមធ្យោបាយធ្វើដំណើរ កាន់តែងាយស្រួល ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស៕

12063823_1571143406547106_4114051916140776355_n 14444745_854915924645074_6895265689295605343_o

មតិយោបល់