ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៩ តុលានេះ តារាសម្ដែងល្បីឈ្មោះក្នុងរឿង «វិមានមេខឡា» របស់ទូរទស្សន៍PNN ពីដួង គឺកញ្ញា Bella និងលោក Jiranee ដែលជាដៃគូតួឯកជាមួយគ្នាបានមកដល់ប្រទេសកម្ពុជា។ ដំណើរមកដល់របស់ពួកគេត្រូវគេឃើញមានអ្នកគាំទ្រយ៉ាងច្រើនកុះករ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយធ្វើឲ្យកកស្ទះទីតាំងចុះអ្នកដំណើរអស់មួយសន្ទុះធំ។
តារាប្រុសស្រីទាំង២ដួង ត្រូវបានមកដល់ប្រទេសកម្ពុជា បន្ទាប់ពីភាព យន្តជាច្រើនរបស់អ្នកទាំងពីរ ជាពិសេស គឺជារឿង «វិមានមេខឡា» បានក្លាយជាភាពយន្តពេញនិយមនៅក្នុងស្រទាប់មហាជនចាប់តាំងពីដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក។ អ្នកទាំងពីរក៏នឹងមានគម្រោងជួបអ្នកគាំទ្រនៅផ្សារទំនើបអ៊ីអន និងធ្វើកម្មវិធីជាច្រើនទៀត តាមការចាត់ចែងរបស់ទូរទស្សន៍PNN។
សូមទស្សនាទិដ្ឋភាពមកដល់របស់តារាប្រុសស្រីថៃទាំង២ ដែលអមដោយអ្នកគាំទ្រកម្ពុជាយ៉ាងច្រើនកុះករ កាលពីព្រឹកម៉ោង៧ ថ្ងៃទី៩ តុលា មុននេះ៖
មតិយោបល់