ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី១០ តុលា ផលិតកម្ម LD Picture បានប្រារព្ធពិធីសម្ពោធរឿង«ត្រកូលអ្នកប្រដាល់»យ៉ាងអធឹកអធ័មនៅរោងភាពយន្ត Major cineplix ផ្សារទំនើបអ៊ីអនម៉ល។ ក្នុងពិធីនោះគេឃើញវត្តមានចូលរួលពីសំណាក់តារាល្បីៗ និងមហាជនជាហ្វេនគាំទ្រយ៉ាងច្រើនកុះករ។
លោកលៀក លីដា បញ្ជាក់ថា បន្ទាប់ពីបានចំណាយពេលអស់ច្រើនខែខ្សែរឿង«ត្រកូលអ្នកប្រដាល់»ក៏ត្រូវសម្រេចដាក់បញ្ចាំងនៅខែតុលានេះតាមការគ្រោងទុក។ លោកថារឿងនេះចំណាយអស់ប្រមាណជាង៦ម៉ឺន និងគម្រោងដាក់បញ្ចាំងផ្លូវការចាប់ពីថ្ងៃទី១៣ តុលាតទៅ នៅគ្រប់រោងភាពយន្តទាំងអស់ទាំងនៅភ្នំពេញ និងខេត្តសៀមរាប។ រឿងនេះមានការរំពឹងយ៉ាងខ្លាំងថានឹងទទួលជោគជ័យ ដោយសារតែផ្ទៃរឿងទាំងមូលគឺលោកបានតម្រូវឲ្យតួអង្គនាយគ្រឿន និងតួអង្គនាយសុបិន្តដែលធ្លាប់តែមានចរឹកប្រុស សម្ដែងជាតួភេទទី៣ខុសប្លែកពីមុន។ លោករំពឹងយ៉ាងខ្លាំងថាឱកាសដាក់បញ្ចាំងនៅថ្ងៃទី១៣ តុលា នឹងមានអ្នកទិញសំបុត្រចូលមើលច្រើន ដោយសារតែភាពខ្លាំងការប្រមូលផ្ដុំដោយតួអង្គល្បីៗនៅក្នុងរឿងនេះ។
ពិធីសម្ពោធខ្សែរឿងនេះ ត្រូវគេឃើញវត្តមានតារាល្បីៗដូចជា នាយគ្រឿន កញ្ញាទឹម រដ្ឋា កញ្ញាម៉ាក់សែន សូនីតា កញ្ញា គៀត សុវណ្ណាឡាង អ្នកនាងសាត រស្មី នាយBIG លោកប៉ីប៉ីឌី លោកងួន សុបិន្ត អ្នកនាងខ្ញុង នាយចឺម និងតារាល្បីៗក្មេងចាស់ប្រុសស្រីយ៉ាងច្រើនកុះករផ្សេងទៀត ៕
https://www.youtube.com/watch?v=EjGJRsxuqBo&feature=youtu.be
មតិយោបល់