ព័ត៌មានជាតិ

រថយន្តបុកម៉ូតូស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅក្រុងបាវិត

ស្វាយរៀងៈ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូបានបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង០១ និង១០នាទី យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវលំ (ផ្លូវកំពង់ស្ពាន)ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-3530 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកជាមួយនិងម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ក្រចេះ 1C-4387 ពណ៌ខ្មៅ ដែលកំពុងបើកបរដោយបុរសម្នាក់ឈ្មោះ ងែត វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅខេត្តក្រចេះ បើកបរពីត្បូងទៅជើង យ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងម្នាក់ទៀតដែលជិះខាងក្រោយឈ្មោះ សុខ សុខា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គិលិកកាស៊ីណូឡាវីហ្គាស់ រស់នៅភូមិទួលតាឯង ឃុំទួលតាឯង ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុភ្លាមអ្នកបើកបររថយន្តបានគេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកសាកសពត្រូវបានសមត្ថកិច្ចដឹកយកតម្កល់ទុកនៅវត្តពោធិ៍ថ្មី(ហៅវត្តបាវិត) ស្ថិតនៅក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់