អាមេរិកៈ នៅក្នុងការជជែកដេញដោលជុំទី២ កាលពីថ្ងៃអាទិត្យ រវាងបេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីរ គេសង្កេតឃើញថា ការគ្រាំទ្ររបស់បេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ លោក Donald Trump មានការធ្លាក់ចុះ ខណៈដែលបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជា ធិបតេយ្យលោកស្រី Hillary Clinton នៅតែមានសំទ្បេងនាំមុខដដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
ការពិភាក្សាតស៊ូមតិជុំទី២នេះ លោក Trump បានលើកទ្បើងពីបញ្ហានៅទីក្រុង Aleppo ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី ដែលកំពុងរងការបំផ្លាញយ៉ាងតំណំ ស្របពេលដែលលោកស្រី Clinton បាននិយាយគាំទ្រឲ្យមានការបង្កើតតំបន់សុវត្ថិភាព ដើម្បីជួយការពារជនស៊ីវិល។
យោងតាមការស្ទង់មតិ Reuters/Ipsos បានបង្ហាញថា អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ នៅតែនាំមុខលោក Trump ក្នុងសំទ្បេងគាំទ្រ ៤៧% ភាគរយទល់នឹង ៤២%៕
មតិយោបល់