កូរ៉េ : នាង Jessica Jung និង Sandara Park (2NE1) មានស្ទាយរៀបចំខ្លួនសាមញ្ញ នៅពេលទៅព្រលានយន្តហោះ ដោយមិនបាច់ Make up តែងខ្លួន ក៏ហ្វេនៗរបស់អ្នកទាំងពីរ រង់ចាំគាំទ្រ ហ៊ូកញ្ច្រៀវផ្អើលពេញព្រលានដែរ ។ នេះដោយយោងតាមគេហទំព័រ Kenh 14 នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ។
មកវិភាគស្ទាយតែងខ្លួនរវាង នាង Jessica Jung ជាមួយ Sandara Park (2NE1) នៅពេលទៅព្រលានយន្តហោះ មុនចេញដំណើរវិញម្ដង តើប្លែកភ្នែកយ៉ាងណា? រវាងពេលអត់ផាត់មុខសោះ ហើយរៀបចំខ្លួនបែបសាមញ្ញធម្មតានោះ។
នាង Jessica និយមស្លៀករ៉ូបខ្មៅសាមញ្ញ បង្ហាញសាច់ភ្លៅសខ្ចី ពាក់អាវធំក្រៅ និង វែនតាខ្មៅ និងអាកប្បកិរិយាដ៍ទន់ភ្លន់ របស់នាងដាក់ហ្វេនៗ ។ រីឯ Sandara Park វិញចូលចិត្តញញឹម រៀបចំខ្លួនស្ទាយបែបយុវវ័យហឺហា ស្លៀកខោប៊យ រហែក អាវពណ៌ស្វាយ មើលទៅសាមញ្ញៗ។
ការរៀបចំខ្លួនរបស់កំពូលតារាពីរដួងនេះ បានបង្ហាញពីការស្លៀកពាក់ទាន់សម័យ និង សាមញ្ញធម្មតាបំផុត ទៅព្រលានយន្តហោះរៀបចេញដំណើរ ម្យ៉ាងដែរ ៕
មតិយោបល់