ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ប៉ូលិ​សព្រមាន ៣ ដង​

បន្ទាប់ពីបានបង្ក​បញ្ហា​នៅ ភាគខាងត្បូង​អាមេរិក តារាចម្រៀងវ័យ ១៩ ឆ្នាំ Justin Bieber ទទួលបាន​រង​មួយករណីទៀតហើយ នោះគឺ​​បង្កភាពរំខានដល់អ្នកជិតខាង ដោយសារតែ​កម្មវិធី​ជប់លៀងរបស់ខ្លួន។​

ថ្មីៗនេះដែរទំព័រ TMZ បាន​ចុះផ្សាយព័ត៌មាន​មួយថា Justin Bieber ​ត្រូវបានប៉ូលិស​ដាស់តឿន ៣ ដងចំពោះបញ្ហា​រំខានដោយសំឡេង​ ​ដល់អ្នកជិត​ខាង​។​តាមរបាយការណ៍ព័ត៌មានបាន​ឲ្យដឹងថា សម្រាប់កម្មវិធីជប់លៀងរបស់ Justin Bieber ​មាន​មនុស្សចូលរួមលេង មិនតិចជាង ១០០ នាក់នោះទេ ក្នុងនោះក៏មានតារាចម្រៀង រ៉េប Snoop Lion ផងដែរ​។ ដោយសារតែសំឡេងតន្ត្រី​ឭខ្លាំងពេក ក្នុងអំឡុងពេលម៉ោង ១ រំលង​អធ្រាត្រ ​នោះ ​ប៉ូលិស​ក៏បានរំឭកដល់តារាចម្រៀងរូបនេះ ជាមួយនឹងពាក្យបណ្តឹងរបស់អ្នកជិតខាង​។​

ទោះជាយ៉ាងណា ​​សំឡេងរំខាន​ ក្នុងកម្មវិធីជប់លៀងរបស់ Justin Bieber មិនបានបញ្ឈប់នោះទេ រហូតដល់ម៉ោង ៣ ព្រឹក ដែល​ធ្វើ​ឲ្យ​អ្នកជិតខាង ហៅប៉ូលិម្តង​ទៀត​។
អ្នកជិតខាងនោះបានឲ្យដឹងថា ប៉ូលិស មកដល់ទីនេះដែរ ប៉ុន្តែ​មិនបាន​​ធ្វើ​អ្វីដល់តារាចម្រៀងនោះទេ រួម​ទាំង អ្នកដែលជក់កញ្ជា​នៅក្នុងកម្មវិធីនេះ ។​

រហូតដល់ម៉ោង ៥ និង ៣០ នាទី ​ម្ចាស់បទចម្រៀង Never Say Never រូបនេះ​នៅបន្ត ហើយប៉ូលិសក៏បានមកដាស់តឿនលើកទី ៣ ។ ខាង ប៉ូលិស Los Angeles កំពុងតែ​ធ្វើការត្រួតពិនិត្យ និង​ប្រមូលភស្តុតាំង ថា​ត្រូវកាត់ទោស ឬ​មិនកាត់ទោស​ តារាចម្រៀង​រូបនេះ ដោយរបៀបណា​។​
បន្ទាប់ពីហេតុការណ៍នេះកើតឡើង តំណាង​របស់តារាចម្រៀង Never Say Never បាន​ធ្វើការបដិសេធ​សុំមិនធ្វើ​អធ្យា​ធិបាយឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/JustinBieber1_zps5dc899e5.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JustinBieber3_zpscadaa213.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JustinBieber5_zps834623ee.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JustinBieber6_zpsd20d676d.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JustinBieber7_zps01eacbb0.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JustinBieber8_zpsa22a477d.jpg

មតិយោបល់