ថៃ : បទចម្រៀង ” ហេតផុនខងផ ” ចម្រៀងថ្វាយព្រះមហាក្សត្រថៃ ដែលច្រៀងដោយនាយ បឺត ធុងឆៃ ក្លាយចម្រៀងនៃកម្លាំងបណ្ដាលចិត្តជនជាតិថៃគ្រប់រូប ។ នេះដោយយោងតាមគេហទំព័រ matichon នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ។
ខណៈព្រះមហាក្សត្រថៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានប្រជាជនថៃរាប់ពាន់នាក់កំពុងបួងសួង សូមសេចក្ដីសុខ និងក្ដីសង្ឃឹម ជាកម្លាំងចិត្តដល់ព្រះមហាក្សត្រ នៅក្នុងពេលវេលា មហាមង្គល ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះជន្ម ៨៩ព្រះវស្សា។
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ក្រុមហ៊ុនផលិតកម្ម GMM Grammy ចំកាត់មហាជន បានរៀបរៀង ផលិតបទចម្រៀងថ្វាយព្រះពរព្រះមហាក្សត្រថៃជាពិសេស ដែលមានចំណងជើងថា ‘เหตุผลของพ่อ’ ( ហេតផុនខងផ) ដែលមានន័យជាខេមរៈភាសាថា “ហេតុផលរបស់ពុក” ច្រៀងដោយកំពូល តារាចម្រៀង នាយ បឺត ធុងឆៃ ក្រោមស្នាដៃនិពន្ធទំនុកនិងតន្ដ្រីដោយ កាមុនសាក់ សុនថាន និង ពីទិ លីមចារ៉ើន ហើយរៀបរៀងដោយ ចេស្ដា ស៊ុខថាម៉ន និង ធិទិវាត់ រងថង។
គួរបញ្ជាក់ផងដែរថា បទចម្រៀងក្លាយជាចម្រៀងនៃកម្លាំងបណ្ដាលចិត្តជនជាតិថៃគ្រប់រូប ហើយពួកគេនាំគ្នាច្រៀងថ្វាយព្រះពរព្រះមហាក្សត្រទាំងដំណក់ទឹកភ្នែក នាពេលបួងសួង៕
មតិយោបល់