តារាសម្តែងប្រុសកម្ពុជា លោក ណាខុន បានដណ្តើមពានរង្វាន់ជូនដល់កម្ពុជា ក្នុងនាមជាតារាដែលស្លៀកពាក់ស្អាតជាងគេ ក្នុងព្រឹត្តិការណ៍ ASEAN CELEBRITY EXPLORE QUEST MALAYSIA 2016 ក្នុងប្រទេសម៉ាឡេស៊ី កាលពីរាត្រីយប់មិញ។
តារាសម្តែង ណាខុន បានសរសេរនៅលើហ្វេសប៊ុកខ្លួន កាលពី៤ម៉ោងមុននេះ ឲ្យដឹងថា អបអរកម្ពុជា ដែលឈ្នះពានរង្វាន់ តារាប្រុសស្លៀកពាក់ស្អាតជាងគេក្នុងកម្មវិធី ACEQM2016 ។
ក្នុងនោះដែរ តារាសម្តែងណាខុន បានបន្តសរសេរថា អរគុណវិរៈបុរសប៉ារ៉ាឌី និងក្រុមការងារ ដែលបានច្នៃម៉ូដ យ៉ាងស្អាតជូនដល់លោក ក្នុងការប្រកួតមួយនេះ ។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៤ អ្នកនាង គង់ ចាន់ស្រីមុំ បានដណ្តើមពានជាតារាស្រីស្លៀកពាក់ស្អាតជាងគេ និង ឆ្នាំ ២០១៥ បានទៅលើ ឈុន វីរៈកុសល្យ ៕
មតិយោបល់