ក្នុងឱកាសឡើងច្រៀងលើឆាកប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធី”Carabao TV5 Spark Concert” កាលពីថ្ងៃទី២៩ មេសា មុននេះ តារាចម្រៀង លោក សេម ម៉ាកូ ដែលត្រូវគេស្គាល់ថា ជួបគ្រោះម្ដាយស្លាប់១៨ថ្ងៃភ្លើងឆេះផ្ទះនោះ បានបកស្រាយបទចម្រៀងមួយបទរៀបរាប់ពីម្ដាយយ៉ាងកម្សត់ ដែលមិនខុសពីបង្ហាញពីការឈឺចាប់ ក្រោយបាត់បង់ម្ដាយដែលជាបង្គោលដ៏ធំក្នុងគ្រួសារ។ មួយបទរបស់លោក ក្រៅពីទាក់ទាញព្រោះតែជាបទបើកឆាក ក៏មានការចាប់អារម្មណ៍ពីអត្ថន័យពាក់ព័ន្ធនឹងជីវិតឯកជនរបស់លោកផងដែរ។
លោក សេម ម៉ាកូ បានថ្លែងនៅក្រោយឆាកថា បទចម្រៀង”ធ្វើបុណ្យទាន់ខែភ្លឺ” ដ្បិតថាមិនមែនជាបទចម្រៀងផ្ទាល់ខ្លួនរបស់លោក ប៉ុន្តែអត្ថន័យរបស់បទនេះ មិនខុសពីរឿងរ៉ាវដ៏កម្សត់របស់លោក ដែលលោកមិនបានធ្វើបុណ្យធ្វើឲ្យម្ដាយបានស្គាល់ភាពស្រណុកក្នុងពេលម្ដាយនៅមានជីវិតនោះទេ ទើបលោកសម្រេចចិត្តជ្រើសយកបទនេះមកច្រៀងដើម្បីរំលឹកពីម្ដាយ ដែលគាំងបេះដូងស្លាប់កាលពីប៉ុន្មានខែមុន ក្រោយពិសារភេសជ្ជៈប៉ូវកម្លាំងមួយប្រភេទក្នុងពេលហត់ខ្លាំង។ លោកថា ការបាត់បង់ជីវិតម្ដាយ គឺជាពេលវេលាទៅលឿនដូចភ្នែកបន្ទោល ទើបលោកសារភាពដោយត្រង់ថា ពិតជាមិនមានឱកាសបានសងគុណឡើង ក្នុងពេលដែលលោកកាលម្ដាយនៅមានជីវិត ក៏មិនទាន់ជោគជ័យក្នុងសិល្បៈ ដោយសូម្បីតែឆាកតន្ត្រីបន្តផ្ទាល់លើទូរទស្សន៍ដែលម្ដាយចង់ឃើញដោយផ្ទាល់ ក៏មិនដែលបានឡើងឲ្យម្ដាយបានឃើញ។ លោកមានអារម្មណ៍សោកស្ដាយ ដែលការងារសិល្បៈរបស់ខ្លួនចាប់ផ្ដើមជោគជ័យ ក៏បាត់បង់ម្ដាយ ដែលមិនខុសពីមិនអាចឲ្យម្ដាយមើលឃើញពីសន្ទុះជោគជ័យរបស់ខ្លួននៅក្នុងពេលនេះ។ បើទោះជាការងារសិល្បៈ មិនទាន់ខ្លាំងក្លា តែលោកទទួលស្គាល់ថា ខ្លួនបានរំកិលច្រើនក្នុងសិល្បៈ ទើបមានអារម្មណ៍ខ្មោចចិត្ត ពីនិយាយដល់ម្ដាយ។
លោក សេម ម៉ាកូ ត្រូវគេឃើញចូលតួចង់ស្រក់ទឹកភ្នែកលើឆាកតន្រ្តីប៉ុស្តិ៍លេខ៥ ក្នុងពេលបកស្រាយបទ”ធ្វើបុណ្យទាន់ខែភ្លឺ” ទំអូញទំអែពីម្ដាយ ដែលប្រឹងតស៊ូដើម្បីកូនគ្រប់គ្នា ប៉ុន្តែបែរជាលោក មិនមានឱកាសបានធ្វើអំពើល្អឲ្យបានច្រើនសងគុណកាលម្ដាយនៅមាណជីវិត។ លោកបានរំលឹកថា ដោយសារម្ដាយបាត់បង់ជីវិតលឿនពេក ហើយផ្ទអក៏ត្រូវភ្លើងឆេះក្រោយបូជាម្ដាយបាប១៨ថ្ងៃ ទើបធ្វើអោយស្ថានភាពជីវភាពរបស់គ្រួសារលោកធ្លាក់ខ្លួនខុសពីម្ដាយ ដោយសូម្បីតែការងារសិល្បៈក្នុងមួយរយៈមុន ក៏លោកដកខ្លួន ធ្វើអោយការងារច្រៀងក្នុងផលិតកម្មមួយក៏ស្ងប់ស្ងាត់។ លោកលេចមុខវិញ ក្នុងមួយរយៈចុងក្រោយប៉ុណ្ណោះ ខណៈដែលការងារក្នុងមួយរយៈចុងក្រោយ ក៏ចាប់ផ្ដើមឡើងសន្ទុះជាបណ្ដើរៗ ដូចដែលខ្មោចម្ដាយរបស់លោកចង់បាន៕
https://youtu.be/Edoo2efLwoI
មតិយោបល់