ភ្នំពេញៈ បើទោះសិល្បការិនីខ្លះដែលធ្លាប់ជាប់ឈ្មោះជាកំពូលតារាស៊ិចស៊ី និងចូលចិត្តបញ្ចេញដើមទ្រូងត្រូវគេឃើញថាបាត់សកម្មភាពពីវិស័យសិល្បៈ និងខ្លះនៅបន្តតែបានប្ដូរទម្លាប់ឈប់សម្ញ៉ែងដើមទ្រូងដូចមុន ក៏សម្រស់នៃភាពស៊ិចស៊ីរបស់តារាស្រីទាំងនោះនៅតែដក់ជាប់អារម្មណ៍របស់មហាជន។ អ្នកតាមដានសិល្បៈច្រើននៅឡើយ នៅតែកោតសរសើរចំពោះភាពក្លាហានរបស់ពួកនាង ខណៈដែលក្នុងពេលមុនគឺភាពស៊ិចស៊ីត្រូវបានរឹតត្បិត និងវាយសំពងដោយការរិះគន់ខ្លាំងៗនោះផង តែតារាស្រីក្នុងចំណោមនោះ នៅតែលោតយកបានតំណែងស៊ិចស៊ីឡើងផ្អើលស្រទាប់មហាជន។
តារាដែលត្រូវមហាជននៅតែចងចាំនូវភាពស៊ិចស៊ីរហូតម្នាក់ៗឲ្យតំណែងជាតារាលេងស្ទីលដើមទ្រូងយ៉ាងទាក់ទាញទាំងនោះរួមមាន កញ្ញា កុល ដាវី អ្នកនាងឆៃលី ដាឡែន អតីតតារាចម្រៀងM ស៊ឹម ថៃណា (រូបអង្គុយតុឈុតខៀវ) តារាចម្រៀង និងជាតារាសម្ដែងប៊ុន ផៃលីន(ឈុតក្រហមលើវាលស្មៅ) អ្នកនាងវ៉ាង ស្រីណូ អ្នកនាងកែវ នីសា(រូបកាន់ហ្វឺត) កញ្ញាដេនី ក្វាន់ តារាសម្ដែងសេង សូណា(ឈុតលឿង) អ្នកនាងឆយី(ឈុតក្រហមពីរជាប់គ្នា) តួឯកស្រីនាងកាកី កញ្ញាសាន សុម៉ាលី(ឈុតព័ណ៌ស្វាយ) អ្នកនាងកែវ សូរិយាដែលល្បីល្បាញបំផុតក្នុងការបញ្ចេញរូបថតស៊ិចស៊ីនៅលើទំព័រទស្សនាវដ្ដី តាំងពីបណ្ដាញហ្វេសប៊ុកមិនទាន់មាន និងអ្នកនាងស្រីម៉ុច ដែលជាប់លេខខាងហ៊ានស្រាតមិនខ្វល់កាមេរ៉ា។
រំលឹកដល់ភាពស៊ិចស៊ីរបស់តារាទាំង១៣ដួងខាងលើ មិនមានអ្នកណាមិនចងចាំ ឬស្រម៉ៃហើយ បានឃើញហើយនូវរូបថតអតីតកាលរបស់ពួកនាង មិនគ្រឺត មិនក្នាញ់នោះទេ ដោយសារតែសម្រស់ដើមទ្រូងរបស់ពួកនាង មានភាពទាក់ភ្នែក។ តារាទាំង១៣ដួងសុទ្ធតែធ្លាប់ធ្វើឲ្យស្រទាប់មហាជនភ្ញាក់ផ្អើលទាំងការរិះគន់ និងលាន់មាត់សរសើរពីភាពស៊ិចស៊ី ជាពិសេសក្នុងពេលម្នាក់ៗសុទ្ធតែមានស្ទីលបង្អួតសម្រស់ដើមទ្រូងម្យ៉ាងម្នាក់ប្រជែងគ្នាយ៉ាងស្រួចស្រាល ដណ្ដើមការចាប់អារម្មណ៍នោះ។ យ៉ាងណាមិញ តំណែងរបស់ពួកនាងត្រូវបានរបូតបន្តិចម្ដងៗនៅសល់តែស្នាដៃ និងតំណែងដែលធ្លាប់ក្ដោបក្ដាប់ប៉ុណ្ណោះ ដោយសារតែពេលវេលា និងភាពក្លាហានរបស់តារាជំនាន់ថ្មីបានធ្វើឲ្យភាពស្រស់ស្អាតរបស់ពួកនាងត្រូវគេមើលរំលង និងបំភ្លេចចោល បើទោះជាតារាជំនាន់ថ្មីមានតែដេនីក្វាន់ម្នាក់ ដែលបានចំណាត់ថ្នាក់នោះ មិនអន់ជាងភាពល្បីល្បាញរបស់រៀមច្បង៕
មតិយោបល់