ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតគណៈកម្មការ The X Factor UK រងអំពើហិង្សានៅពេលរួមភេទ

តារាទូរទស្សន៍អ្នកនាង Mel B ដែលធ្លាប់អតីតគណៈកម្មការនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The X Factor UK ឆ្នាំ ២០១៤ ត្រូវបានលើកទឹកចិត្តដោយពិធីករប្រុស ក្នុងការកាន់ដៃនាងមកនិយាយបកស្រាយរៀបរ៉ាប់ ពីស្ថានភាពជីវិតពិតរបស់នាង ដែលត្រូវអតីតប្ដីល្មោភកាមគុណបានប្រើអំពើហិង្សាលើរាងកាយរបស់នាង ខណៈដែលនាងរួមភេទ នឹងបដិសេធមិនព្រមរួមភេទជាមួយនោះ ។

តាមរយៈសារព័ត៌មានរបស់ចក្រភពអង់គ្លេស dailymail នៅមុននេះបន្ដិច នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ស្វាមីអ្នកនាង Mel B មានឈ្មោះថា Stephen Belafonte ជាបុរសម្នាក់ដែលអំណាចនៅក្នុងពិភពសិល្បៈ ហើយនាងបានរៀបការជាមួយគ្នា កាលពីឆ្នាំ២០០៧ អស់រយៈពេលជា ១០ ឆ្នាំមកនេះ នាងបានរស់នៅក្រោមការប្រើអំពើហិង្សា មកលើរាងកាយនៅពេលដែលរួមភេទ នាងថា ប្ដីរបស់នាងបីដូចជាមនុស្សរោគចិត្ត ជាមនុស្សប្រុសល្មោភកាម ហើយនារីជាច្រើនដែលរងគ្រោះដូចនាង ខណៈដែលរួមភេទជាមួយស្វាមីនាង ។

គួរបញ្ជាក់ផងដែរថា តារាស្រីវ័យ ៤១ ឆ្នាំខាងលើ កំពុងដាក់ពាក្យលែងលះជាមួយស្វាមី បើទោះបីជាពេលនេះនាងកំពុងមានកូនក៏ដោយ នាងបដិសេធ ទោះស្លាប់ការត្រូវលែងលះជាមួយបុរសល្មោភកាមម្នាក់នោះដែរ ៕

មតិយោបល់