កូរ៉េ : សមាជិក TVXQ លោក Kim Jae Joong ប្រចាំផលិតកម្ម JYJ បានចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ។
កំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េ ខាងត្បូង លោក Kim Jae Joong ធ្លាប់បានមកសម្ដែងនៅប្រទេសថៃ កាលពីឆ្នាំ ២០១១ ម្ដងរួចមកហើយ ក្នុងឆ្នាំថ្មីនេះលោកមកសម្ដែងម្ដងទៀត ក្នុងឱកាសប្រគំតន្រ្តី JYJ WORLD TOUR CONCERT IN THAILAND ហើយលោកចូលរួមរំលែកទុក្ខគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ក្នុងសាលមន្ទីរពេទ្យ ស៊ីរីរ៉ាត ដែលមានអាយុកាលជាង ១០០ ឆ្នាំ ។
សូមបញ្ជាក់បន្ថែមថា ក្នុងពេលដែលលោកចូល គោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ លោកបានផ្ដល់បទសម្ភាសន៍ថា “ លោកស្រលាញ់ព្រះមហាក្សត្រថៃ នៅពេលដែលលោកបានសិក្សា ពីប្រវត្តិនិងព្រះរាជកិច្ចព្រះមហាក្សត្រថៃ លោកកាន់តែគោរពស្រលាញ់ខ្លាំងឡើង”។
នេះដោយយោងតាមគេហទំព័រ gossipstar.mthai នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ ៕
មតិយោបល់