ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមសប្បុរសធម៌ និងតារាសិល្បៈ ប្រកាសច្រៀងរកលុយជួយសង្គម

ភ្នំពេញៈ នៅថ្ងៃទី៣០ តុលាខាងមុខ ម្ចាស់ផលិតកម្ម HD ដោយមានការជ្រោមជ្រែងពី ក្រុមហ៊ុនជាដៃគូ និងតារាសិល្បៈមួយចំនួនបានប្រកាសរួមគ្នា បើកព្រឹត្តិការណ៍ច្រៀង រាំរ៉ៃអង្គាសថវិកាជួយដល់សង្គម ។

កម្មវិធីនេះគម្រោងធ្វើឡើង រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៣០ តុលា ដល់៥ វិច្ឆិកា នៅតំបន់មួយស្ថិតក្នុងភូមិពោងពាយ ក្នុងខណ្ឌសែនសុខ ។

លោក សុខ សន្យា ចាងហ្វាងផលិតកម្ម HD និងជាអ្នករៀបចំកម្មវិធីបានថ្លែងប្រាប់ថា ព្រឹត្តិការណ៍ដែលនឹងប្រកាសឡើងនេះ គឺដើម្បីប្រមូលថវិកា ៣០ភាគរយ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៣០ភាគរយជួយដល់កុមារកំព្រាតាមសហគមន៍ និង៤០ភាគរយទៀតសម្រាប់ចាត់ចែងកម្មវិធី។ លោករំពឹងថានឹងទទួលបានជំនួយឧបត្ថម្ភច្រើន ដោយសារតែកម្មវិធីធ្វើឡើងរយៈពេល៦ថ្ងៃ ហើយក៍បមានដៃគូរួចជាស្រេច និងមានការចូលរួមពីសំណាក់សប្បុរសជនពីគ្រប់ទិសទី។

វេទិកានោះ នឹងមាតារាសិល្បៈជាច្រើនឆ្លាស់គ្នាជួយច្រៀង ដោយក្នុងនោះក៍មានក្រុមកំប្លែងនាយក្រូចផងដែរ ៕

https://www.youtube.com/watch?v=57TlrtPnycM

hd%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-1hd%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-2hd%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-3hd%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-4hd%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-5hd%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-6hd%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-7hd%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-8%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-hd-1 %e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-hd-2 %e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-hd-3

មតិយោបល់