កំពង់ធំៈ អាជ្ញាធរខេត្តកំពង់ធំ បានយកចិត្តទុកដាក់ ក្នុងការជួសជុល កែលម្អសោភ័ណភាពក្រុងស្ទឹងសែន ឲ្យក្លាយជាទីក្រុងមួយដ៏ស្រស់បំព្រង ប្រកបដោយភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យចូលមកស្នាក់នៅក្នុងខេត្តកំពង់ធំ ដែលជាការខិតខំប្រឹងប្រែងរបស់អជ្ញាធរខេត្តកំពង់ធំ ។
សួនដំរីជាន់ខ្លា ត្រូវបានជួសជុល និងកែលម្អជាច្រើនលើកច្រើនសារ តាមសម័យកាលនៃការវិវឌ្ឍន៍និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ស្របតាមគោលនយោបាយប្រឡងប្រណាំងទីក្រុងស្អាតរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ សួនដំរីជាន់ខ្លា ខេត្តកំពង់ធំ ត្រូវបានតុបតែង និងបន្ថែមនូវសមិទ្ធផលផ្សេងៗជាច្រើន ដូចជាអាងបាញ់ទឹក និងស្លូកអនុស្សាវរីយ៍ អំពូលលម្អសួនដំរីជាន់ខ្លា ព្រមទាំងរៀបចំក្រាលការ៉ូឡាជាថ្មី ធ្វើឲ្យមានភ្ញៀវទេសចរណ៍មក ថតរូបកំសាន្តជាច្រើនអធឹកអធ័ម និងថាពេលយប់ឬពេលថ្ងៃ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានផ្តល់បទសម្ភាសន៍ជាមួយនិងអ្នកសារព័ត៌មានថា ខេត្តកំពង់ធំបានរៀបចំកែលម្អសោភ័ណភាពក្រុង បានមួយកម្រិត ដោយសារតែយើងមានទស្សនៈថា ទីរួមខេត្តជាកន្លែងមួយ ជាទីតាំងមួយដែលមាន ដែលមានការឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ ទើបអាជ្ញាធរខេត្តបានស្គាល់ខ្លួនឯងថា គឺជាអ្នកគ្រប់គ្រងនៅកន្លែងមួយក្រៅពីការភិវឌ្ឍន៍ គោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល បានខិតខំធ្វើយ៉ាងណាឲ្យខេត្តរបស់ខ្លួបនេះ ឲ្យមានការអភិវឌ្ឍន៍តាមគោលនយោបាយផង ហើយត្រូវលើកកម្ពស់ជីវភាពរស់នៅតាមរយៈនៃការច្នៃប្រឌិតនិងអភិវឌ្ឍរបស់យើងផង ដូចជានៅតាមទីរួមខេត្តក្តី និងនៅតាមស្រុកក្តី ប្រជាពលរដ្ឋមិនពឹងផ្អែកលើតែការរស់នៅនោះទេ តែបើគ្មានកន្លែងសប្បាយ និងកន្លែងដែលទាក់ទាញ គឺពិតជាមិនមានការពេញចិត្តពេញថ្លើមសម្រាប់ប្រជាពេលរដ្ឋដែលរស់នៅក្រោមការគ្រប់គ្រងរបស់យើងបានទេ ដូចយើងត្រូវតែរៀបចំខេត្តឲ្យមានសោភ័ពភាព ទី១លើកកម្ពស់កិត្តិយសឲ្យខេត្តកំពង់ធំត្រូវបានកោតសរសើរ ពីខេត្តដ៏ទៃថាខេត្តកំពង់ធំមានការរៀបចំទុកដាក់ កែលម្អស្អាត ព្រោះគាត់រស់នៅខេត្តកំពង់ធំ គាត់ត្រូវការផ្ញើកិត្តិយសជាមួយអ្នកគ្រប់គ្រង។ ទី២ កាលណាមានរៀបចំសោភ័ណភាព ក្នុងខេត្ត គឺជាការផ្តល់នូវឱកាស សម្រាប់កម្សាន្តសប្បាយផង ជាមធ្យោបាយទាក់ទាញភ្ញៀវបរទេស ក៏ដូចជាការឆ្លើយតបចូលរួមប្រឡងប្រណាំងទីក្រុងស្អាត របស់ក្រសួងទេសចរណ៍បានដាក់ចុះ។
ក្នុងនោះដែរលោក អ៊ុត សំអន បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការកសាងផ្លូវជាតិ ដ៏ស្អាតរបស់រាជរដ្ឋាភិបាល ទី១គឺយើងបានយកឱកាសនេះ កែលម្អសោភ័ណភាពតាមរយៈ នៃការរៀបចំលូមាត់ទឹក និងការរៀបចំចិញ្ចើមផ្លូវជាដើម ។ ទី២គឺយើងបានចាប់ផ្តើម កសាងរូបសំណាកមួយចំនួនឲ្យមានការចាប់អារម្មណ៍ ការទស្សនារបស់ប្រជាពលរដ្ឋនៅតាមចំណុចផ្សេងៗ៕







មតិយោបល់