ម្តាយអតីតកវីនិពន្ធក្នុងផលិតកម្មសាន់ដេ កំពុងជួបទុក្ខ កើតជំងឺ ស្ពឹកមួយចំហៀងខ្លួន ដោយសារលើសឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ក្នុងខេត្តបាត់ដំបង ។
នៅព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១៦ សាន សេកសុខុម បានបង្ហោះសារប្រទាក់បេះដូង ប្រិយមិត្ត និងភ្ជាប់មកជាមួយរូបភាព ឱបម្តាយ ថា «ខ្ញុំនៅក្បែរម៉ែហើយ ម៉ែមិនអីទេ ម៉ែរឹងប៉ឹងឡើងណាម៉ែណា….!!!»។
អតីតកវីនិពន្ធក្នុងផលិតកម្មសាន់ដេ បានប្រាប់ Post News ឲ្យដឹងថា ម្តាយលោកស្ពឹកមួយចំហៀងខ្លួន ដោយសារលើសឈាម ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យវិសាលសុខខេត្តបាត់ដំបង។ បើទោះបីជាយ៉ាងនេះក្តី កវីនិពន្ធខាងលើ បានបន្តថា ម្តាយរបស់លោកបានធូរស្រាលខ្លះហើយតែមិនទាន់ចេញពីមន្ទីរពហុព្យាបាលនៅឡើយទេ។
សូមបញ្ជាក់ផងដែរថា ម្តាយលោក សាន សេកសុខុម បានធ្លាក់ខ្លួនឈឺកាលពីរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នេះ៕





មតិយោបល់