ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន សុធារី ថាខ្លួនអាចស្លាប់ចោលកូន

ក្រោយពីលោកសុវណ្ណ មករា ប្រកាសចែកផ្លូវ និងចុះចេញពីផ្ទះ អ្នកនាងឈិន សុធារី បានអះអាងថា អ្នកនាងកើតមានវិបត្តិផ្លូវចិត្ត និងកាន់តែចុះខ្សោយសុខភាព ក្នុងពេលដែលអ្នកនាងក៏មានជំងឺប្រចាំកាយឆាប់ហត់ និងមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកនាងងាយនឹងសន្លប់ក្នុងពេលពិបាកចិត្ត។ អ្នកនាងថាខ្លួនបារម្ភខ្លាចជំងឺធ្វើទុក្ខ ហើយស្លាប់ចោលកូន ជាពិសេសក្នុងពេលដែលអ្នកនាងប្រឈមនឹងការទទួលបន្ទុកកាន់តែធ្ងន់ក្រោយពេលស្វាមីដកខ្លួន។

ឈិន សុធារី និយាយថា អ្នកនាងរាល់ថ្ងៃកើតជំងឺដេកមិនលក់បក់មិនល្ហើយជារៀងរាល់ថ្ងៃ ដោយអ្នកនាងបានសារភាពថាខ្លួនមិនមានសុខភាពរឹងមាំដូចនារីមួយចំនួននោះទេ។ អ្នកនាងថាជារៀងរាល់ថ្ងៃអ្នកនាងកាន់តែមានអារម្មណ៍គិតច្រើន ជាពិសេសនៅពេលអ្នកនាងគិតដល់កូនភ្លោះ២នាក់ដែលអ្នកនាងត្រូវប្រឈមរឿងរកលុយកាក់ជួយទំនុកបម្រុងនោះ។ អ្នកនាងថាខ្លួនតាំងពីមុនសម្រាលកូនទទួលសម្ពាធផ្លូវចិត្តជាប់រហូតទើបអ្នកនាងស្គមស្គាំង ហើយកាន់តែមានសុខភាពទន់ខ្សោយក្រោយពេលលោកសុវណ្ណ មករា សម្រេចចិត្តបោះបង់អ្នកនាង និងកូន។ យ៉ាងណាមិញ អ្នកនាងប្រកាសថាមិនចង់បែកបាក់ ហើយក្លាយជាស្រ្តីមេម៉ាយនោះទេ គឺនៅតែចង់ផ្សះផ្សារជាមួយជាស្វាមីម្ដងទៀត បើទោះជានាងមិនអាចទៅអង្វរឲ្យលោកវិលវិញជាថ្មី។ អ្នកនាងថារវាងខ្លួន និងលោកសុវណ្ណ មករា មានសភាពបែកជួបៗច្រើលើកមកហើយ ប៉ុន្តែនាងយល់ថាការចុះចេញរបស់លោកលើកនេះ អាចនឹងមិនវិលត្រលប់ក្រោយនោះទេ ដោយសារតែលោកហ៊ានផុសជាសាធារណ:ថាអស់និស្ស័យនឹងនាង ដែលធ្វើឲ្យនាងដឹងថាពិតជាមិនអាចផ្សះផ្សារ។ អ៊ីចឹងហើយទើបនាងកាន់តែមានសម្ពាធផ្លូវចិត្ត ដែលធ្វើឲ្យនាងចេះតែខ្លាចជំងឺរួមរឹតធ្វើឲ្យអ្នកនាងស្គមទៅៗ គិតច្រើនទៅៗ ហើយស្លាប់ចោលកូនដោយមិនដឹងខ្លួនធ្វើឲ្យកូននាងទាំង២អត់មានអ្នកមើលថែ។ អ្នកនាងថាខ្លួនមិនមានសល់លុយច្រើនទេនៅជាប់នឹងខ្លួន ក្នុងពេលដែលការរកចំណូលក៏មិនទាន់អាចធ្វើព្រោះតែសុខភាពខ្សោយផង និងនៅកូនតូចមិនអាចទុកចោលផង។

ឈិន សុធារី បន្តរៀបរាប់ពីជីវិតជូរចត់ថា បើកុំតែមានកូនក្នុងបន្ទុក នាងមិនអាចទទួលយកលោកសុវណ្ណ មករា ជាថ្មីនោះទេ បើទោះជាលោកប្រកាសកែខ្លួន ប៉ុន្តែមកពីនាងមិនចង់ឲ្យកូនកំព្រា ទើបអ្នកនាងប្រកាសថានឹងអភ័យទោសឲ្យលោក បើលោកសម្រេចចិត្តវិលវិញ។ អ្នកនាងថាខ្លួនកាន់តែមានជំងឺផ្លូវចិត្តធ្វើទុក្ខ ដោយជំងឺទាំងនោះធ្វើឲ្យនាងលែងចង់បាយទឹក គិតតែពិបាកចិត្ត បើទោះជាមានអ្នកជួយបន្លប់ទុក្ខ និងលើកទឹកចិត្ត៕

//www.youtube.com/watch?v=QcsrHBBrrtg

មតិយោបល់