នៅព្រឹកថ្ងៃទី២៦ តុលា នេះ កញ្ញាសុគន្ធ និសា ដែលត្រូវគេស្គាល់ថាជាទូតសុឆន្ទៈរបស់អង្គការស៊ីប៉ា បានចុះមកទស្សនៈកិច្ចជ្រុងបណ្ណាល័យមន្ទីរពេទ្យកុមារជាតិ ក្រោមការរៀបចំរបស់អង្គការស៊ីប៉ា។ នាងបានចំណាយពេលរយៈពេលមួយម៉ោង ជាមួយក្មេងៗជាអ្នកជំងឺ ដើម្បីលើកទឹកចិត្តអ្នកជំងឺ និងជំរុញឲ្យមានការអានក្នុងពេលអ្នកជំងឺសម្រាកព្យាបាល ។
កញ្ញា សុគន្ធ និសា បានអះអាងថានេះជាលើកទី១ ដែលនាងមានឱកាសបង្ហាញខ្លួន លើកទឹកចិត្តក្មេងជាអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យកុមារជាតិ ។ នាងថាសប្បាយចិត្ត ដែលបានចូលរួមជំរុញការអាននៅក្នុងទីនេះ ។
នៅក្នុងឱកាសនោះនាងក៍បានចុះសួរសុខទុក្ខ និងពន្យល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យឲ្យស្រលាញ់ការអានសៀវភៅ ដែលបានរៀបចំនៅបណ្ណាល័យនៅក្នុងមន្ទីរពេទ្យកុមារជាតិ របស់អង្គការស៊ីប៉ាផងដែរ ។
https://www.youtube.com/watch?v=zUNLoQGAWPo&feature=youtu.be


















































មតិយោបល់