ភ្នំពេញៈ តារាសម្ដែងស្រីរូបស្រស់ល្បីខាងការងារមនុស្សធម៌ជួយសង្គម និងជាប់ងារជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈអប់រំពីការធ្វើចំណាកស្រុក និងការជួញដូរមនុស្សរបស់ USAID បានបញ្ចេញវីដេអូឃ្លិបមួយ ហាក់ដូចជាឌឺដងផ្លែផ្កា ឲ្យទស្សនិកជន ស្រឡះភ្នែកម្តង ឲ្យដឹងថា វាមិនដែលនរណា ងូតទឹកក្នុងអាងហែលទឹក ស្លៀកសម្លៀកបំពាក់ជិតៗបែបហ្នឹងនោះទេ។
វីដេអូ ឃ្លិប របស់ មាន សូនីតា ដែលធ្វើឡើងនេះ ក្រោយបណ្តាលសារព័ត៌មាន មួយចំនួនយកទៅចុះផ្សាយ រួចក៏មានពាក្យរិះគន់ ពីទស្សនិកជន និងបណ្តាលទស្សនិកជនមួយចំនួនទៀត បារម្ភ ខ្លាចនាងរងការរិះគន់ផងដែរ ។
តាមរយៈវីដេអូឃ្លិបនេះ តួប្រុសបានសួរថា «ហើយថី ស្លៀកពាក់ចឹងមកហែលទឹក» រួចនាងក៏បែរមុខចេញ របៀបអន់ចិត្ត ។
សម្តីតួប្រុសដែលនិយាយនេះ គេដឹងច្បាស់ថា ប្រាកដជា ដាស់អារម្មណ៍ប្រិយមិត្ត ឲ្យដឹងថា វាមិនដែលនរណា ស្លៀកជិតៗ បែបនេះ មកហែលទឹកនោះទេ ចឹងសូម កុំរិះគន់នូវរូបភាព ស្លៀកឈុតប៊ីគីនីដ៏សិចស៊ី ពត់ពែនដងខ្លួននៅក្នុងអាងហែលទឹកដ៏ថ្លាឆ្វង់ របស់ មាន សូនីតា កន្លងមក៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=C28natnJ8-k&feature=youtu.be
មតិយោបល់