ព័ត៌មានជាតិ

ជនជាតិបារាំងម្នាក់ ស្លាប់ក្នុងសណ្ឋាគារ ឡឺហ្រ្គេន មេគង្គ

ភ្នំពេញ: បុរសជនជាតិបារាំងម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារយីហោ ឡឺហ្គេ្រន មេគង្គ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង៤៥នាទី រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅទីតាំងលេខ២៥៣-២៥៥ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្រុមទី៥១ ភូមិទី៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលស្លាប់ខាងលើនេះមានឈ្មោះ ALAIN POLLIDORO ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិបារាំង មុខរបរទេសចរ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីឈ្មោះ ពិន កន្នីថា ភេទស្រី ជាបុគ្គលិកបោសសម្អាត បានឲ្យដឹងថា ជនរងគ្រោះ បានចូលមកជួល បន្ទប់លេខ៥៥៥ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លុះនៅវេលាម៉ោង១២ថ្ងៃត្រង់ទី២៥ ខែតុលា ឆ្នាំ២០១៦នេះ គាត់បានឡើងទៅគោះទ្វារបន្ទប់ជនរងគ្រោះ ដើម្បីបោសសម្អាត តែមិនឮជនរងគ្រោះឆ្លើយតប ក៏ចុះទៅក្រោមវិញ ដោយទូរសព្ទចូលជនរងគ្រោះតែមិនលើកមិនឆ្លើយតប រួចក៏យកកូនសោរមកចាក់បើកទ្វារមើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ។ បន្ទាប់មកក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យផងដែរ ។

ដោយឆ្លងតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថាបុរសរងគ្រោះពិតជាស្លាប់គាំងបេះដូងស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕

ស្លាប់ក្នុងសណ្ឋាគារ

ស្លាប់ក្នុងសណ្ឋាគារ

ស្លាប់ក្នុងសណ្ឋាគារ

ស្លាប់ក្នុងសណ្ឋាគារ

ស្លាប់ក្នុងសណ្ឋាគារ

មតិយោបល់