កាលពីល្ងាចថ្ងៃទី២៨ តុលា លោកជា វិបុល បានបង្ហោះជាសាធារណៈថាលោកបានទទួលជោគជ័យជាផ្លូវការហើយ ក្នុងការវះកាត់ឆ្អឹងចង្កេះដែលបានធ្វើទុក្ខ នៅក្នុងមន្ទីរពេទ្យឯកជនធំមួយនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
អ្នកនាងគង់ សុជាតិ ត្រូវគេឃើញនៅកំដរលោក និងជួយគ្រាលោកដើម្បីធ្វើចលនាក្រោយការវះកាត់ទាំងអ្នកនាងពរពោះជិតគ្រប់ខែនោះផង។
លោកជា វិបុល បានឆ្លើយសំណួរអ្នកគាំទ្រនៅលើInstagram ថា ការវះកាត់ឆ្អឹងចង្កេះរបស់លោកនៅក្នុងមន្ទីរពេទ្យ STO របស់ប្រទេសវៀតណាមគឺបានទទួលជោគជ័យ ដោយការវះកាត់នោះគឺបានធ្វើឡើងកាលពីថ្ងៃពុធទី២៦ តុលា មុននេះ។ លោកថាខ្លួនកំពុងស្ថិតក្នុងការសម្រាកព្យាបាល ប៉ុន្តែនឹងជាសះស្បើយក្នុងពេលឆាប់ៗ។ ជាមួយនឹងការប្រកាសថាការវះកាត់របស់លោកទទួលបានជោគជ័យ លោកជា វិបុល ក៏បានសរសេរបង្ហោះសរសើរពីអ្នកនាងគង់ សុជាតិ ថា«អាណិតណាស់ខំធ្វើដំណើរយ៉ាងឆ្ងាយមកមើលថែ ផ្តល់កំលាំងចិត្តប្តី ទាំងខ្លួនពពោះជិតគ្រប់ខែទៀត :heart_eyes: @kongsocheat »។
នេះជាការប្រកាសប្រាប់លើកដំបូង បន្ទាប់ពីអ្នកគាំទ្រចង់ដឹងយ៉ាងអន្ទះសារថាសភាពជំងឺរបស់លោកជា វិបុល ស្ថិតក្នុងស្ថានភាពបែបនេះក្នុងពេលដែលលោកបានចេញចាកចេញទៅវះកាត់នៅក្នុងមន្ទីរពេទ្យ STO ដែលត្រូវគេស្គាល់ថាជាមន្ទីរពេទ្យវះកាត់ធំមួយនៅទីក្រុងហូជីមិញ ក្នុងប្រទេសវៀតណាម។ ចម្លើយរបស់លោក គឺមានន័យថាលោក បានជោគជ័យក្នុងការវះកាត់ ហើយក៏បានបង្ហាញឲ្យឃើញពីទឹកចិត្តរបស់អ្នកនាង គង់ សុជាតិ ដែលសុខចិត្តទៅទ្រាំទាំងពោះជិតគ្រប់ខែគួរឲ្យសរសើរនោះផងដែរ៕










មតិយោបល់