តារាសម្តែង Angelina Jolie និង Brad Pitt កំពុងស្ថិតក្នុងស្ថានការប្ដឹងផ្ដល់គ្នា ឥឡូវស្រាប់តែមានព័ត៌មានថា អ្នកទាំងពីរចាប់ផ្ដើមប្រកាសលក់ទ្រព្យសម្បតិ្តហើយ គឺផ្ទះដែលមាននៅរដ្ឋ Louisiane សហរដ្ឋអាមេរិក ក្នុងតម្លៃ ៤,៩០០,០០០ ដុល្លារ ។
ដំបូងផ្ទះនោះត្រូវបានអ្នកទាំងពីរទិញនៅក្នុងតម្លៃ ៣,៥០០,០០០ ដុល្លារតែប៉ុណ្ណោះ កាលពីឆ្នាំ ២០០៦ ដែលផ្ទះមួយខ្នងនេះមាន កម្ពស់ ៣ ជាន់ មានបន្ទប់ទឹក ៣ បន្ទប់ទឹក ៥ មានរចនាបទតុបតែងបានស្អាត។
សូមជម្រាបបន្ថែមថា បន្ទាប់ពី Angelina Jolie និង Brad Pitt មានរឿងក្ដីប្ដឹងផ្ដល់គ្នាមក ផ្ទះមួយខ្នងនេះត្រូវបានចាក់សោរទុកចោលរហូតមក ហើយ Angelina Jolie បាននាំកូនៗមករស់នៅវីឡាថ្មីវិញ ៕
ប្រភព ៖ matichon
មតិយោបល់