ព័ត៌មានសុខភាព

ចេញស្នាមសង្វារក្រោយពេលមានផ្ទៃពោះ លាបអ្វីទើបបាត់?

បរទេស៖ មនុស្សស្រីមួយចំនួនធំ បានទទួលរងគ្រោះដោយសារតែស្នាមសង្វារ បន្ទាប់ពីមានផ្ទៃពោះ។ នេះជាកត្តាមួយនៅក្នុងចំណោមកត្តាជាច្រើន ដែលធ្វើឲ្យស្ត្រីមានការព្រួយបារម្ភជាខ្លាំង។ ប៉ុន្តែអ្នកកុំទាន់អាលអស់សង្ឈឹម មានវិធីបែបធម្មជាតិ ៣យ៉ាង ដែលអាចជួយឲ្យស្បែករបស់អ្នកវិលមករកភាពដើម ដូចកាលមិនទាន់មានផ្ទៃពោះវិញបាន។

តើឱសថអ្វីខ្លះទៅដែលអាចកម្ចាត់ស្នាមសង្វារបាន?

១. ប្រទាលកន្ទុយក្រពើ៖ រុក្ខជាតិមួយប្រភេទនេះ គឺជាឱសថដែលត្រូវបានគេប្រើសម្រាប់ព្យាបាលទាំងសុភាព និងសម្រស់ ហើយសូម្បីតែស្នាមសង្វារក៏អាចកម្ចាត់បានដែរ។

អ្វីដែលអ្នកត្រូវធ្វើ គឺដួសសាច់ប្រទាលកន្ទុយក្រពើយកមកអនុវត្តនៅលើស្បែកដោយផ្ទាល់។ ម៉ាស្សាឲ្យបាន ១៥នាទី និងជារៀងរាល់ថ្ងៃ ដើម្បីជួយឲ្យស្នាមសង្វារឆាប់រលាយបាត់អស់។

២. ទឹកដំឡូងបារាំង៖
គុណប្រយោជន៍នៃទឹកដំឡូងបារាំងអាចជួយប្រឆាំងអុកស៊ីកម្ម ថែមទាំងអាចជួយលុបបំបាត់ស្នាមសង្វារយ៉ាងងាយស្រួល។

អ្នកត្រូវកោសដំឡូងបារាំងឲ្យចេញជាសរសៃល្អិតៗ រួចប្រើស្បែដើម្បីពូតយកទឹក។ បន្ទាប់មកលាបទឹកដំឡូងនេះនៅលើស្នាមសង្វារជារៀងរាល់ថ្ងៃ ដើម្បីឲ្យស្បែកឆាប់ជា។

៣. ស៊ុតស៖ អាហារមួយប្រភេទនេះពិតជាសម្បូរទៅដោយវីតាមីន ដែលមានឥទ្ធិពលក្នុងការជំនួសដល់ចរាចរឈាម និងកាត់បន្ថយស្នាមសង្វារ។

អ្វីដែលអ្នកត្រូវធ្វើ គឺគោះយកស៊ុតសមួយគ្រាប់ រួចបន្តក់ទឹកក្រូចឆ្មាពីរបីដំណក់ចូល។ នៅពេលដែលលាយបញ្ចូលគ្នាសព្វ អ្នកត្រូវអនុវត្តត្រង់ស្នាមសង្វារ ហើយលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌក្រោយពេល ១៥នាទី។

វីធីនេះពិតជាងាយស្រួល ហើយអាចកម្ចាត់ស្នាមសង្វារបន្ទាប់ពីមានផ្ទៃពោះបាន ប្រសិនបើអ្នកព្យាយាមអនុវត្តទៀងទាត់៕

stertch-marks-atter-pregnancy

មតិយោបល់