ព័ត៌មានសិល្បៈ និងកម្សាន្ត

តាមពិត តួអង្គ Madam ក្នុងរឿង «បងធំក្លែងក្លាយ» ធ្លាប់ជាបវរកញ្ញា!

 

(បរទេស)៖ ទស្សនិកជនដែលនិយមតាមដានរឿងភាគហុងកុងរបស់ទូរទស្សន៍ TBV ប្រហែលជាបានស្គាល់តួអង្គ Madam ក្នុងរឿង «បងធំក្លែងក្លាយ» ហើយ ព្រោះតាមរយៈការសម្តែងភាពយន្ត នាងគឺជាតារាស្រីមួយរូបដែលលេចធ្លោរ មានទឹកមុខរឹងមាំ ពេលដើរតួជាប៉ូលីសស្ត្រី តែក៏គួរឲ្យស្រឡាញ់ដែល ពេលបង្ហាញខ្លួនក្នុងសភាពជាបវរកញ្ញា។

តើអ្នកដឹងទេ? ម៉ាដាមគូ (Crystal Fung) ធ្លាប់ជាអតីតបវរកញ្ញាហុងកុងឆ្នាំ ២០១៦។ តារាសម្ដែងស្រីហុងកុង Crystal Fung ដែលអ្នកទាំងអស់គ្នាភាគច្រើនបានស្គាល់ក្នុងរូបភាពជាប៉ូលីសស្រីនៃរឿង «បងធំក្លែងក្លាយ» ការពិតនាងធ្លាប់ជាបវរកញ្ញាហុងកុងប្រចាំឆ្នាំ ២០១៦

មិនត្រឹមតែមានសម្រស់ស្រស់ស្អាត Crystal Fung ក៏មានសមត្ថភាពក្នុងការសម្ដែង ជាពិធីការនី និងជាតារាម៉ូដែល។ មកទល់ពេលនេះ នាងមានអាយុ២៧ឆ្នាំ ដែលបានចូលរួមសម្តែងនៅក្នុងរឿងភាគជាច្រើនរបស់ TVB ហើយត្រូវបានគេស្គាល់ច្បាស់តាមរឿងភាគ អ្នកខ្លាំងអាវស និងរឹតតែទទួលការគាំទ្រខ្លាំងក្នុងរឿង «ងធំក្លែងក្លាយ»។

ថ្មីៗនេះ នាងបានជួបឧបទ្ទវគ្គហេតុមួយជាការដែលរថយន្តទំនើប Tesla របស់នាងបានប៉ះគ្នាជាមួយរថយន្ត Bentley តែសំណាងល្អមិនបង្ករជាគ្រោះថ្នាក់ធំដុំ ហើយកាន់តែពិសេសនោះ ជនរងគ្រោះមិនបានទាសំណងអ្វីពីនាងឡើយ ក៏ព្រោះតែជនរងគ្រោះពីរនាក់ប្តីប្រពន្ធនោះជាអ្នកគាំទ្រនាងនៅក្នុវរឿងបងធំក្លែងក្លាយ ហើយការប្រើប្រាស់សំណងបានប្តូរមកជារូបថតSelfie ជំនួសអោយការបង់ប្រាក់ទៅវិញ។

ប្រភព៖ សេព រឿង ញៀន

 

មតិយោបល់